ការសិក្សា៖ ក្មេងស្រីខ្ពស់ហើយស្គមអាចប្រឈមកើតជំងឺ Endometriosis ពេលចាស់ទៅ
ការសិក្សាមួយបានរកឃើញថាមនុស្សស្រីដែលខ្ពស់ និងស្គមកាលពីវ័យកុមារគឺមានហានិភ័យនៃការវិវឌ្ឍជំងឺ endometriosis នៅពេលឈានដល់វ័យចំណាស់។
ជំងឺ Endometriosis គឺជាស្ថានភាពទូទៅមួយដែលកើតមាននៅពេលជាលិកាស្រដៀងទៅនឹងជាលិកានៅជញ្ជាំងស្បូនចាប់ផ្ដើមដុះនៅកន្លែងផ្សេងដូចជានៅអូវែ ឬពោះវៀនជាដើម។ ជំងឺនេះមានរោគសញ្ញាដូចជាឈឺពោះផ្នែកខាងក្រោម កម្រិតឈឺពោះពេលមានរដូវខុសពីធម្មតា មានការឈឺចាប់ពេលរួមភេទ ទល់លាមក និងពិបាកក្នុងការមានកូន។ អ្នកស្រាវជ្រាវជឿថាស្ត្រីដែលមានជំងឺនេះគឺមានដល់ទៅ១០% និងស្ត្រីមួយចំនួនគឺមិនអាចមានកូនបានដែលនេះមកពីមិនបានទទួលការព្យាបាល។
អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Copenhagen និងមន្ទីរពេទ្យ Frederiksberg បានសិក្សាទៅលើទិន្នន័យកម្ពស់ និងទម្ងន់របស់ស្ត្រីចំនួន ១៧០ ០០០នាក់ដែលកើតនៅប្រទេសដាណឺម៉ាកចន្លោះឆ្នាំ១៩៣០ដល់ឆ្នាំ១៩៩៦ និងទិន្នន័យរបស់មន្ទីរពេទ្យទៅលើជំងឺ endometriosis ឬ adenomyosis (ស្ថានភាពនេះកើតមាននៅពេលជាលិកាដូចនឹងជញ្ជាំងស្បូនរកឃើញនៅជញ្ជាំងសាច់ដុំស្បូន) នៅចន្លោះឆ្នាំ១៩៩៧ដល់ឆ្នាំ២០១៧។ អ្នកទាំងនោះរកឃើញថាក្នុងចំណោមស្ត្រីទាំងអស់ក្នុងការសិក្សាមានចំនួន ២ ១៤៩នាក់មានជំងឺ endometriosis នេះ និង១ ៤១០នាក់ទៀតមានជំងឺ adenomyosis ដែលភាគច្រើនកើតទៅលើអ្នកមានពិន្ទុ BMI ទាបអំឡុងកុមារភាព មានន័យថាគីឡូ និងកម្ពស់មិនស៊ីគ្នា។
ការសិក្សាបានបង្ហាញថាស្ថានភាពនេះភាគច្រើនកើតមានលើស្ត្រីដែលមានកម្ពស់ខ្ពស់ និងរាងស្គមពេលស្ថិតក្នុងយុវភាព។ បើគេប្រៀបធៀបកេ្មងស្រី ២នាក់អាយុ១៣ឆ្នាំដែលមានកម្ពស់មធ្យមដូចគ្នា អ្នកដែលមានទម្ងន់តិចជាងផ្អែកតាម BMI គឺមានហានិភ័យខ្ពស់នៃការវិវឌ្ឍជំងឺ endometriosis នេះ ៦%។
អ្នកស្រាវជ្រាវបានលើកឡើងពីការពន្យល់សម្រាប់ទំនាក់ទំនងរវាងជំងឺ endometriosis និងកម្ពស់ថាអាចទាក់ទងទៅនឹងកម្រិតអ័រម៉ូនអឺស្ត្រូសែន (oestrogen) ដែលជាអ័រម៉ូនជួយដល់ការលូតលាស់ជញ្ជាំងស្បូន និងការលូតលាស់ពេលពេញវ័យ។ យ៉ាងណាមិញ ទំនាក់ទំនងរវាងហានិភ័យជំងឺ endometriosis និង BMI គឺនៅមានភាពស្រពេចស្រពិលដោយ BMI កាន់តែខ្ពស់ និងទម្ងន់កាន់តែច្រើនគឺជួយដល់ការផលិតអ័រម៉ូនអឺស្ត្រសែន តែការសិក្សាថ្មីបែរជាលើកឡើងថា BMI កាន់តែខ្ពស់គឺអាចការពារជំងឺ endometriosis។
ការសិក្សានេះនៅមានកម្រិតនៅឡើយ ដោយគេគិតថាជំងឺ endometriosis គឺមិនសូវមានអ្នកធ្វើរោគវិនិច្ឆ័យ ហើយការសិក្សាថ្មីនេះគឺពឹងផ្អែកទៅលើកំណត់ត្រាមន្ទីរពេទ្យ ដែលនេះបង្ហាញថាការរកឃើញរបស់ការសិក្សានេះគឺសំដៅទៅលើករណីធ្ងន់ធ្ងរប៉ុណ្ណោះ និងមិនបានរួមបញ្ចូលអ្នកដែលមិនបានធ្វើរោគវិនិច្ឆ័យជំងឺនេះទេ៕
ប្រភព៖ Hellokrupet
- អត្ថបទទាក់ទង :
- Featured
- សម្រស់ជីវិត

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍