Connect with us

ស្រីស្អាតហ្គេម Streamer កូនកាត់វៀតណាម ធ្វើអ ត្តឃា ត ដោយសារជំងឺបាក់ទឹកចិត្ត

បរទេស៖ Streamer Ohlana ដែលជាអ្នកលេងហ្គេមបង្ហោះលើបណ្ដាញសង្គម បានធ្វើអត្តឃា ត ក្នុងវ័យ២៦ឆ្នាំ កាលពីពេលថ្មីៗនេះ បណ្ដាលឱ្យមានការភ្ញាក់ផ្អើល និងមានការបញ្ចេញមតិសោកស្ដាយចូលរួមរំលែកទុក្ខ ដោយអ្នកចុច Follow មិត្តភ័ក្តិ និង Streamers ដទៃទៀត នៅលើបណ្ដាញសង្គម Twitter ។

Ohlana ដែលមានសញ្ជាតិកាណាដាកាត់វៀតណាម ត្រូវបានគេស្គាល់តាមរយៈការលេងហ្គេម “CSGO” និង “Valorant” ដែលមានអ្នកចុច Follow នៅលើ Twitch ជាង ១សែននាក់។

ហេតុការណ៍មុនឈានដល់ការធ្វើអត្តឃាតនេះ បានកើតឡើងកាលពីថ្ងៃទី០៥ និងទី០៦ ខែកក្កដា ឆ្នាំ២០២០ នៅពេលដែល Ohlana បានបង្ហោះសារមួយ មានចំណងជើងថា “ជំពូកបន្ទាប់”។ ក្នុងសារទាំងនោះ នាងបានរៀបរាប់ពីជីវិតរបស់នាង ដែលជួបនូវការលំបាកពីមួយថ្ងៃទៅមួយថ្ងៃ ការបាក់ទឹកចិត្ត និងការរំឭកពីជីវិតរបស់ខ្លួនគិតមកទល់បច្ចុប្បន្ន។

ដោយឃើញបែបនេះ អ្នកចុច Follow នាងបានចាប់អារម្មណ៍ថា នាងកំពុងមានបំណងធ្វើអត្តឃាត និងបានឆ្លើយតបក្នុងប្រអប់សារ ដើម្បីលួងលោមកុំឱ្យនាងគិតច្រើន។ ប៉ុន្តែ នាងនៅតែសម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯង៕

ប្រភព៖ Nextshark

ប្រភព៖ លាភ

Loading...

ពេញនិយម