Connect with us

ពីអ្នកដើរប្រមូលសំរាម យុវជនម្នាក់ខិតខំប្រឹងប្រែងរហូតបានចូលសិក្សានៅសាលាល្បីឈ្មោះប្រចាំសហរដ្ឋអាមេរិក Harvard

អាមេរិក៖ Rehan Stanton គឺជាបុគ្គលិកដែលតែងដើរប្រមូលសំរាមជារៀងរាល់ថ្ងៃដើម្បីបានប្រាក់ផ្គត់ផ្គង់ជីវភាព។ ក្រោយត្រូវម្តាយបោះបង់គ្រួសារមួយនេះចោលតាំងពីលោកមានវ័យ ៨ ឆ្នាំ ឪពុករបស់លោកបានខិតខំធ្វើការជាច្រើនកន្លែងដើម្បីរកប្រាក់ចិញ្ចឹមកូនប្រុសទាំង ២ យ៉ាងលំបាកដែលជារឿយៗពួកគេតែងខ្វះម្ហូបអាហារ និងសម្លៀកបំពាក់ស្លៀកពាក់ផងដែរ។

ទោះបីជាមានជីវភាពលំបាកយ៉ាងណាក៏ដោយក៏ Rehan មិនដែលបោះបង់ចោលការសិក្សាឡើយដោយលោកបានធ្វើការបណ្តើរ និងសិក្សារហូតដល់ ៤ កន្លែងឯណោះ ប៉ុន្តែលោកនៅតែអាចដណ្តើមបានឈ្មោះជាសិស្សឆ្នើមប្រចាំសាលាទៀតផង។

ក្រោយបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ ម៉ារីលែន ក្នុងឆ្នាំ២០១៨ Rehan បានធ្វើជាអ្នកពិគ្រោះយោបល់ និងជាអ្នកត្រួតពិនិត្យ LSAT( Law School Admission test) ហើយអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺលោកនឹងត្រៀមខ្លួនចូលសិក្សាច្បាប់នៅសាកលវិទ្យាល័យល្បីឈ្មោះប្រចាំសហរដ្ឋអាមេរិក Harvard នារដូវស្លឹកឈើជ្រុះខាងមុខនេះ ដែលវាជារឿងមួយគួរឱ្យស្ញប់ស្ញែងបំផុត។

គួរបញ្ជាក់ដែរថា សាលា Harvard គឺជាសាលាល្បីបំផុតប្រចាំសហរដ្ឋអាមេរិកដែលមិនងាយមានអ្នកណាអាចចូលសិក្សានៅទីនោះបានឡើយ ពោលគឺទាល់តែមានសមត្ថភាពពិតប្រាកដ ព្រោះនិស្សិតដែលមានប្រាក់មួយចំនួនត្រូវបានបដិសេដពីខាងសាលាដោយសារមិនមានសមត្ថភាពគ្រប់គ្រាន់៕

ប្រភព៖ CNN

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម