Connect with us

អតីតអ្នកចាត់ការ Man City លោក Manuel Pellegrini ត្រូវតែងតាំងជាអ្នកចាត់ការថ្មីក្លិប Real Betis

La Liga៖ អតីតអ្នកចាត់ការក្លិប Man City និង Real Madrid លោក Manuel Pellegrini ត្រូវបានតែងតាំងជាអ្នកចាត់ការថ្មីក្លិបអេស្ប៉ាញ Real Betis ចំនួន ៣ឆ្នាំ គឺចាប់ពីរដូវកាល២០២០-២១ រហូតដល់ឆ្នាំ២០២៣។

ការតែងតាំងបុរសជនជាតិស៊ីលីរូបនេះ ធ្វើឡើងក្រោយពី Real Betis បានបណ្ដេញអ្នកចាត់ការលោក Rubi កាលពីខែមិថុនាកន្លងទៅ ដោយសារតែក្រុមមិនមានទម្រង់លេងល្អ ដោយមិនមានការឈ្នះសោះក្នុង៣ប្រកួតដំបូង ចាប់តាំងពីការវិលវិញនៃការប្រកួត ក្រោយផ្អាកមួយរយៈដោយសារកូវីដ១៩។
លោក Pellegri ធ្លាប់មានប្រវត្តិដឹកនាំក្លិបនៅ Premier League គឺ Man City និង West Ham ហើយលោកក៏ធ្លាប់ដឹកនាំក្លិប La Liga ចំនួន ៣ ដូចជា ក្លិប Villareal ក្លិប Real Madrid និងក្លិប Malaga ផងដែរ។

ដោយឡែក បច្ចុប្បន្នក្លិប Real Betis កំពុងឈរលេខ១៣ នៅតារាងពិន្ទុ La Liga ដោយមាន៤១ពិន្ទុ ពីលើតំបន់កាត់ចោល ១២ពិន្ទុ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម