Connect with us

Chelsea មានទំនុកចិត្តខ្ពស់ដើម្បីផ្ទេរ Kai Havertz បន្ទាប់ពីគេស្នើសុំចាកចេញពី Bayer Leverkusen

Premier League៖ សារពត៌មាន Dailymail បានឱ្យដឹងថា Chelsea មានទំនុកចិត្តខ្ពស់ដើម្បីផ្ទេរខ្សែបម្រើ Kai Havertz បន្ទាប់ពីរូបគេបានស្នើសុំចាកចេញពីក្លិប Bayer Leverkusen នៅរដូវក្តៅនេះ។

ក្លិប Chelsea គ្រោងដាក់សំណើផ្ទេរកីឡាករវ័យ២១ឆ្នាំ ក្រោយរូបគេ ហាក់បានចំណាយពេលច្រើនគ្រប់គ្រាន់នៅជាមួយក្លិបអាល្លឺម៉ង់ខាងលើ ហើយគេបានប្រាប់ក្លិបពីបំណងស្វែងរកការប្រកួតប្រជែងថ្មី។

Kai ត្រូវបានគេវាយតម្លៃថា មានតម្លៃ៧៥លានផោន ប៉ុន្តែ Chelsea នឹងត្រូវឆ្លើយតបនឹងលក្ខខណ្ឌទិញផ្តាច់រហូតដល់៩០លានផោន ប្រសិនបើពួកគេចង់បានកីឡាកររូបនេះ ប៉ុន្តែក្លិបតោខៀវចង់ចំណាយ និងបង់តាមដំណាក់កាល។

ទោះបីជាយ៉ាងណា វាមិនមានការងាយស្រួលទេ ដ្បិតក្លិប Chelsea ត្រូវប្រឈមនឹងការប្រជែងផ្ទេរពីក្លិបអេស្ប៉ាញ Real Madrid ដែលឃ្លាំមើល និង ចង់បាន Kai Havertz ដែរ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម