ប្រជាជនវៀតណាមនាំគ្នាផ្ទុះកំហឹងលើជនជាតិម៉ាឡេស៊ីម្នាក់ដែលបានប្រដូចនំគួងទៅនឹងស្បែកបាតជើងមនុស្ស
វៀតណាម៖ យោងតាមបណ្តាញសង្គមមួយឈ្មោះ Memes_puaka ដែលមាន followers ចំនួន ៦ ពាន់នាក់បានធ្វើឱ្យវៀតណាមផ្ទុះកំហឹងជាខ្លាំងក្រោយបង្ហោះរូបភាពនំគួង និងបានប្រៀបប្រដូចទៅនឹងស្បែកបាតជើងមនុស្សភ្ជាប់ជាមួយនឹងរូបភាពទន្ទឹមគ្នាកាលពីថ្ងៃទី០៨ ខែកក្កដា។
គ្រាន់តែរូបភាពមួយនេះ បង្ហោះមិនបានប៉ុន្មានផង ក៏មានជនជាតិវៀតណាមជាច្រើននាក់ផ្ទុះកំហឹងជាខ្លាំង និងបានចែករំលែកតៗគ្នារហូតក្លាយជាប្រធានបទក្តៅគគុកទូទាំងប្រទេសទៀតផង។ យ៉ាងណាមិញ ក៏មានមនុស្សមួយចំនួនបានចូលរួមផ្តល់មតិឱ្យពួកគេធ្វើចិត្តឱ្យត្រជាក់ និងពន្យល់ពីហេតុផលក៏ដូចជាគ្រឿងផ្សំវិញជាជាងបញ្ចេញកំហឹងដាក់គ្នា។
ទោះជាយ៉ាងណា ប្រជាជនម៉ាឡេស៊ីមួយចំនួនក៏មិនបានកាន់ជើងជនជាតិខ្លួនដែរ ដោយពួកគេបានចោទជាសំណួរទៅវិញថា៖ “ហេតុអីត្រូវលើកយកចំណីអាហារប្រចាំប្រទេសគេមកនិយាយបែបនេះ? តើអ្នកមានអារម្មណ៍យ៉ាងណាប្រសិនបើជនជាតិវៀតណាមសើចចំអកលើម្ហូបរបស់ម៉ាឡេស៊ីវិញ?”។
បច្ចុប្បន្ន ប្រធានបទមួយនេះកំពុងតែក្តៅគគុកខ្លាំងលើបណ្តាញសង្គមនៅប្រទេសវៀតណាម ដែលពួកគេបានចូលរួមពិភាក្សា និងចែករំលែកតៗគ្នាយ៉ាងសកម្ម៕
ប្រភព៖ Zing
ប្រែសម្រួល៖ គង់ ចាន់ស្រីនុច
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍