Connect with us

សហគមន៍អេកូទេសចរណ៍ជីផាត មានអ្វីកន្លែងគួរទៅលេងកម្សាន្តណាខ្លះ?

កោះកុង៖ សហគមន៍អេកូទេសចរណ៍ជីផាត ស្ថិតក្នុងភូមិជីផាត ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង មានចម្ងាយ ១២៦ គីឡូម៉ែត្រ ពីក្រុងខេមរភូមិន្ទ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ អាចធ្វើដំណើរទៅកាន់តំបន់នោះតាមផ្លូវ ជាតិលេខ៤៨ ត្រង់ចំណុចផ្លូវបំបែកហួសស្ពានអណ្តូងទឹកប្រហែល ៥ គីឡូម៉ែត្រ រួចបន្តដំណើរតាមផ្លូវគ្រួសក្រហម រហូតដល់ភូមិ ជីផាតតែម្តង។

សហគមន៍អេកូទេសចរណ៍ជីផាត បច្ចុប្បន្នកំពុង ត្រូវបានចាត់ទុកជាតំបន់ទេសចរណ៍មួយដ៏សំខាន់ និងទាក់ទាញបំផុតសម្រាប់ភ្ញៀវមកធ្វើទេសចរណ៍បែបផ្សងព្រេង សិក្សាស្រាវជ្រាវពីបូរាណវិទ្យា ប្រពៃណី វប្បធម៌ អរិយធម៌ និងធម្មជាតិនៃសត្វព្រៃជាដើម។

សហគមន៍ នេះត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាសហគមន៍គំរូ ហើយបានទទួលនូវជ័យលាភីពានរង្វាន់សម្តេចតេជោ សម្រាប់ធុរកិច្ចបៃតង ក្នុងវិស័យទេសចរណ៍និងជ័យលាភីផ្ទះស្នាក់កម្ពុជា។ សក្តានុពលទេសចរណ៍សំខាន់ៗក្នុង តំបន់នេះមាន៖

១-តំបន់ពាង៧០ឬភ្នំពើង និងមឈូសបូរាណ
២- តំបន់ពាងបូរាណនិងម្ឈូសបូរាណភ្នំពេល
៣- តំបន់ពាងបូរាណអូរកី
៤- តំបន់ពាមតាខាត់
៥- អូរស្ពាត
៦- ភ្នំត្រង៉ោល
៧- ឆាយអូសគូទ
៨- វាលប្រាក់
៩- ឆាយទឹកវេទ
១០- ស្ទឹងព្រ័ត
១១- ថ្មអណ្តែត
១២- ដំណាក់ខូស
១៣- អូរពាមក្រវ៉ាញ ៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

កែសម្រួល៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com