Connect with us

ចំណងអាពាហ៍ពិពាហ៍រយៈពេល ៦២ ឆ្នាំ ទីបំផុតគូស្វាមីភរិយាវ័យចំណាស់មួយគូនេះ អាចកាន់ដៃគ្នាលើកចុងក្រោយនៅលើគ្រែពេទ្យ

អង់គ្លេស៖ រូបភាពមួយសន្លឹករបស់លោកតា លោកយាយ មួយគូបានធ្វើឱ្យមនុស្សជាច្រើនមានអារម្មណ៍សោកសៅ ដោយសារនេះគឺជារូបចុងក្រោយដែលលោកទាំង២ អាចកាន់ដៃគ្នាជាលើកចុងក្រោយ។

លោកតា John Wilson វ័យ ៩២ ឆ្នាំ និងលោកយាយ Marjorie វ័យ ៨៨ ឆ្នាំបានរៀបអាពាហ៍ពិពាហ៍ជាមួយគ្នាអស់រយៈពេល ៦២ ឆ្នាំមកហើយ ពេលនេះលោកទាំង ២ លែងបានឃើញមុខគ្នាជារៀងរហូតដោយសារលោកតា Wilson បានស្លា ប់ដោយសារជំងឺមហារីក កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ នៅផ្ទះរបស់គាត់។

គួរបញ្ជាក់ដែរថា គូស្វាមីភរិយាជរាមួយគូនេះធ្លាប់បានស្នាក់នៅមន្ទីរពេទ្យក្នុងពេលតែមួយជាមួយគ្នា ដោយក្រោយមកលោកយាយ Marjorie ត្រូវបានអុញ្ញាតឱ្យចេញពីមន្ទីរពេទ្យដើម្បីត្រឡប់ទៅមណ្ឌលចាស់ជរាវិញ ពេលនោះគិលានុដ្ឋាយិកា Emma Barker បានដឹងជាមុនហើយថាអ្នកទាំង ២ នឹងមិនមានពេលវេលាបានជួបគ្នាទៀតឡើយ ដូចនេះ Emma ក៏បានទាញគ្រែពេទ្យចូលគ្នាដើម្បីឱ្យគូស្វាមីវ័យចំណាស់មួយគូនេះបានកាន់ដៃគ្នាជាលើកចុងក្រោយ និងថតរូបទុកជាអនុស្សាវរីយ៍។

រូបភាពមួយសន្លឹកនេះ បានធ្វើឱ្យមនុស្សមួយចំនួនស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ហើយក៏មិនអាចស្រមៃពីអារម្មណ៍នៅពេលដែលដឹងថាមនុស្សដែលបានរួមរស់ជាមួយគ្នាជាង ៦០ ឆ្នាំត្រូវចាកឆ្ងាយទៅគ្មានថ្ងៃត្រឡប់៕

ប្រភព៖ Mirror

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម