អ្នកជិះកង់ Chris Froome នឹងចាកចេញពីក្រុម Ineos នៅដំណាច់រដូវកាលនេះ
បរទេស៖ កីឡាករប្រណាំងកង់ Chris Froome នឹងចាកចេញពីក្រុម Ineos ឬដែលពីមុនស្គាល់ថាជាក្រុម Sky នៅដំណាច់រដូវកាលនេះ។
ការចែកផ្លូវគ្នារវាង កីឡាករវ័យ៣៥ឆ្នាំ និងក្រុម Ineos នេះ គឺបន្ទាប់ពីភាគីទាំងសងខាង មិនអាចឈានដល់កិច្ចព្រមព្រៀងបន្តកិច្ចសន្យាថ្មី។ រូបគេនឹងទៅចូលរួម ក្រុម Israel Start-Up Nation របស់អ៊ីស្រាអែល ដោយក្លាយជាប្រធានក្រុមតែមួយគត់។
ទោះយ៉ាងណា Chris Froome នឹងនៅតែចូលរួមប្រកួតឱ្យក្រុម Ineos សម្រាប់រដូវកាលនេះ ដែលនឹងចាប់ផ្តើមឡើងវិញ នៅថ្ងៃទី២៩ ខែសីហា។
Chris Froome បានចូលរួមជាមួយ ក្រុម Ineos ឬ ក្រុម Sky នេះ កាលពីឆ្នាំ២០១០ ដោយបានក្លាយខ្លួនជាកីឡាករប្រណាំងកង់ជោគជ័យជាងគេរបស់អង់គ្លេស គឺបានឈ្នះការប្រកួតពានរង្វាន់ Grand Tours ទាំងអស់ដែលរួមមានពានរង្វាន់ Tour de France ៤សម័យ ពានរង្វាន់ Giro d’Italia ១សម័យ និង ពានរង្វាន់ Vuelta a España ២សម័យផងដែរ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍