Connect with us

ក្ដៅៗ ថ្ងៃនេះ អ្នកផ្ទុកជំងឺកូវីដ១៩ថ្មី នៅកម្ពុជា ហក់ឡើងចំនួន ១៥នាក់បន្ថែមទៀត

ភ្នំពេញ៖ គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃអាទិត្យ ទី១២ ខែកក្កដា ឆ្នាំ២០២០នេះ កម្ពុជា បានរកឃើញអ្នកផ្ទុកជំងឺកូវីដ១៩ករណីថ្មី ចំនួន ១៥នាក់ ដែលជាជនជាតិខ្មែរទាំងអស់ នាំចូលពីប្រទេសអារ៉ាប៊ីសាអ៊ូឌីត បន្តជើងហោះហើរពីប្រទេសម៉ាឡេស៊ី មកដល់កម្ពុជា កាលពីថ្ងៃទី១០ ខែកក្កដា។

ជនជាតិខ្មែរទាំង១៥ ដែលរកឃើញផ្ទុកជំងឺកូវីដ១៩ មានអាយុចាប់ពី ២១ ដល់ ៣៣ឆ្នាំ។ បច្ចុប្បន្ន ពួកគេ ត្រូវបានដាក់ឱ្យនៅសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។

រីឯអ្នកដំណើរ ៧៩នាក់ផ្សេងទៀត ដែលធ្វើដំណើរតាមជើងហោះហើរជាមួយគ្នា បានធ្វើតេស្តអវិជ្ជមាន។ ពួកគេត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័ក នៅមណ្ឌលសុខភាពជម្ពូរវ័នមួយ រាជធានីភ្នំពេញ។ ជើងហោះហើរនេះ មានអ្នកដំណើរសរុប ៩៤នាក់ (ស្រី៣នាក់)។

សូមជម្រាបថា គិតមកទល់ពេលនេះ កម្ពុជា រកឃើញករណីឆ្លងសរុប ១៥៦នាក់ ក្នុងនោះជាសះស្បើយ ១៣៣នាក់, កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ២៣នាក់ និងគ្មានស្លាប់៕

អត្ថបទ៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម