Connect with us

CEO B.TS Skincare មិនត្រឹមតែជាកូនស្រីដែលដឹងគុណឪពុកម្តាយទេ តែជាស្ត្រីម្នាក់ដែលបានជួយស្ត្រីជាច្រើននាក់ឱ្យជោគជ័យដូចខ្លួនដែរ

ភ្នំពេញ៖ ជារឿងដ៏គួរឱ្យស្ញប់ស្ញែងបំផុតដែលកាលពីពេលថ្មីៗនេះគណនីបណ្តាញសង្គមមួយមានឈ្មោះ Tra Sa បានសរសេររៀបរាប់ពីការដឹងគុណចំពោះឪពុកម្តាយថា”ពេលនេះកូនធំហើយ កូនមិនមែនក្មេងដូចមុនទេ ទោះកូនជាកូនស្រីទោលកើតមកអត់មានបងប្អូនដូចគេ តែកូនរឹងមាំដើរទៅមុខបាន កូនស្រីម្នាក់នេះ នឹងធ្វើគ្រប់យ៉ាងដើម្បីកិត្តិយស សេចក្តីសុខ ស្នាមញញឹមជូនប៉ាម៉ាក់ កូននឹងសងគុណអ្នកមានគុណទាំង ២ ឱ្យបានដូចអ្វីដែលលោកទាំង ២ ធ្លាប់មើលថែកូន”។

ជាការពិតណាស់ដែលគណនីយបណ្តាញសង្គមដែលមានឈ្មោះ Tra Sa មានឈ្មោះពិត សន សុគន្ធា គឺជាម្ចាស់ផលិតផល B.TS Skincare មានដើមកំណើតជាកូនអ្នកបាត់ដំបងកើតក្នុងគ្រួសារអ្នកចម្ការ ថែមទាំងជាកូនទោលទៀតនោះ ធ្លាប់ទទួលបានពានរង្វាន់ជាច្រើនលើកក្នុងមុខជំនួញរបស់ខ្លួនរហូតដល់បណ្តាញសារព័ត៌មានធ្វើការចុះផ្សាយព្រោងព្រាតទៀតផង។

មិនត្រឹមតែជាកូនអ្នកចម្ការដែលបានពុះពារឧបសគ្គតែម្នាក់ឯងប៉ុណ្ណោះទេ តែអ្នកនាង សន សុគន្ធា គឺជាកូនដែលដឹងគុណឪពុកម្តាយបំផុត ហើយក៏ជាស្ត្រីមួយរូបដែលបានជួយស្ត្រីជាច្រើនទៀតឱ្យទទួលបានជោគជ័យដូចខ្លួនដោយចូលជាតំណាងចែកចាយជាមួយក្រុមហ៊ុន B.TS Skincare។ នេះមិនមែនគ្រាន់តែចំណាយប្រាក់ជាវរបស់យកទៅលក់បន្តឡើយ ប៉ុន្តែក្រុមហ៊ុនក៏មានកម្មវិធីបង្វឹកដើម្បីឱ្យក្លាយជាអ្នកលក់ឆ្នើមអាចរកប្រាក់ចំណូលបានច្រើនទៀតផង។

យ៉ាងណាមិញ យោងតាមគណនីយបណ្តាញសង្គមរបស់អ្នកនាងបានបញ្ជាក់ថា នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ ចាប់ពីម៉ោង ៨:៣០ នាទីព្រឹក ដល់ ម៉ោង ៥:៣០ នាទីរសៀល នឹងមានកម្មវិធីបង្វឹកតំណាងចែកចាយឱ្យក្លាយជាអ្នកលក់ឆ្នើម ដើម្បីផ្លាស់ប្តូរខ្លួនពីអ្នកលក់អនឡាញធម្មតាទៅជាអ្នកលក់អនឡាញស្តង់ដារ និងស្ទាត់ជំនាញ។ នេះគឺជាគោលបំណងរបស់អ្នកនាង សន សុគន្ធា ដោយចង់ឃើញស្ត្រីទាំងអស់មានភាពឯករាជ្យលើផ្នែកហិរញ្ញវត្ថុ និងរឹងមាំដូចខ្លួន៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម