Connect with us

ក្រោយពីប្តូរមិត្តស្រីដូចព្យុះ ទីបំផុតកូនប្រុសរបស់អតីតកីឡាករបាល់ទាត់ David Beckham ប្រកាសភ្ជាប់ពាក្យហើយ

កម្សាន្ត៖ ជារឿងដែលគួរឱ្យត្រេកអរមួយដែលកូនប្រុសអតីតកីឡាករបាល់ទាត់ David Beckham គឺលោក Brooklyn Beckham បានប្រកាសភ្ជាប់ពាក្យជាមួយមិត្តស្រីដែលជាតារាបង្ហាញម៉ូតស្រស់ស្អាតម្នាក់ក្រោយមើលចិត្តគ្នាបានរយៈពេលជាង ៩ ខែ។

ស្ថិតក្នុងវ័យ ២១ ឆ្នាំ Brooklyn គឺជាអ្នកថតរូបអាជីពដែលធ្លាប់មានប្រវត្តិប្តូរមិត្តស្រីដូចព្យុះរហូតធ្វើឱ្យឪពុកម្តាយលោកបារម្ភជាខ្លាំង ប៉ុន្តែ ក្រោយបានជួបនឹងតារាបង្ហាញម៉ូត Nicola Peltz វ័យ ២៥ ឆ្នាំ អ្វីៗក៏ប្រែប្រួល ១៨០ ដឺក្រេ។

ជាក់ស្តែង កាលពីម្សិលមិញនេះ យោងតាមគណនីយ Instagram របស់ Brooklyn Beckham បានចែករំលែករូបមួយសន្លឹកភ្ជាប់ជាមួយនឹងពាក្យដូចនេះថា “កាលពី ២ សប្តាហ៍មុន ខ្ញុំបានសុំគូព្រេងរបស់ខ្ញុំរៀបការ ហើយនាងក៏ឆ្លើយយល់ព្រម។ ខ្ញុំជាបុរសដែលមានសំណាងបំផុតនៅលើលោកនេះ ខ្ញុំសន្យានឹងធ្វើជាស្វាមីដ៏ល្អ និងជាឪពុកដ៏ល្អម្នាក់”។

គួរបញ្ជាក់ដែរថា កំឡុងពេលវិបត្តិកូវីដនេះ អ្នកទាំង ២ បានចំណាយពេលនៅជាមួយគ្នាឆ្ងាយពីក្រុងញ៉ូយករយៈពេល ៣ ខែមកហើយ ម៉្យាងទៀតមុនសម្រេចចិត្តភ្ជាប់ពាក្យ អ្នកទាំង ២ ក៏បានច្បាស់ក្នុងចិត្ត និងបានត្រៀមខ្លួនរួចជាស្រេចហើយក្នុងការបោះជំហានទៅក្នុងជីវិតថ្មីមួយទៀត ៕

ប្រភព៖ Mirror

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម