Connect with us

២ថ្ងៃទៀត ថៃ នឹងអនុញ្ញាតឱ្យអាជីវករខ្មែរ ចូលពិនិត្យ និងដឹកទំនិញក្នុងផ្សាររុងក្លឿឡើងវិញ

បន្ទាយមានជ័យ៖ ចាប់ពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០តទៅ ថៃ អនុញ្ញាតឱ្យអាជីវករខ្មែរ ចូលពិនិត្យ និងដឹកទំនិញពីក្នុងផ្សាររុងក្លឿឡើងវិញ ប៉ុន្តែត្រូវបំពេញតាមលក្ខខណ្ឌលក្ខណៈមួយចំនួន ដើម្បីការពារការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ហើយរថយន្តដឹកទំនិញ អនុញ្ញាតឱ្យចេញចូល ក្នុង ១ថ្ងៃចំនួន ៥០គ្រឿងប៉ុណ្ណោះ។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន កាលពីថ្ងៃទី១១ ខែកក្កដា។

សម្រាប់រថយន្តដឹកទំនិញ អាជ្ញាធរថៃ តម្រូវឱ្យមានមនុស្សត្រឹមតែ ២នាក់ប៉ុណ្ណោះ។ អ្នកបើកបររថយន្ត និងអ្នករួមដំណើរ ត្រូវតែបង្ហាញឯកសារចេញនិងចូលប្រទេស រហូតទាល់តែមានធ្វើលិខិតបញ្ជាក់ពីទំនិញ កន្លែងចំណត និងទីតាំងបញ្ជូនទំនិញឱ្យបានច្បាស់លាស់។ សម្រាប់អ្នកចេញចូល ត្រូវពាក់ឧបករណ៍ការពារណែនាំដោយក្រសួងសុខាភិបាល ដូចជាត្រូវពាក់ម៉ាស ឱ្យបានជាប្រចាំ និងមានការវាស់កម្ដៅសិន ទើបអនុញ្ញាតឱ្យឆ្លងកាត់បែបបទក្នុងការស្នើសុំអនុញ្ញាតឆ្លងកាត់សេចក្ដីលម្អិតទាក់ទងនឹងយានយន្ត៕

អត្ថបទ៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម