Connect with us

ហើម និងរលួយជើង បន្ទាប់ពីបរិភោគអយស្ទឺមានបាក់តេរីស៊ីសាច់ នៅវៀតណាម

វៀតណាម៖ សារព័ត៌មានវៀតណាម បានចុះផ្សាយកាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ថា មនុស្សមួយចំនួន ត្រូវបានរាយការណ៍ថា បានទទួលទានអយស្ទឺ ដែលមានផ្ទុកបាតេរី ស៊ីសាច់ បណ្ដាលឱ្យហើមដៃ ជើង និងរលួយសាច់។

បុរសវ័យ ៥៩ឆ្នាំម្នាក់ រស់នៅទីក្រុង Hai Phong ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីទទួលទានអយស្ទឺ ដែលចម្អិនមិនបានឆ្អិនល្អ ដោយគាត់មានអាការៈ ឈឺចុកចាប់ ក្អូត រាករូស និងក្ដៅខ្លួនរហូតដល់ ៤០អង្សាសេ។ ប៉ុន្មានម៉ោងក្រោយបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ បុរសដដែល បានបាត់បង់ស្មារតី និងរកឃើញមានបញ្ហាខូចសរីរាង្គជាច្រើន និងហូរឈាម។ ចំណែកដៃ ជើងរបស់គាត់ មានសភាពហើមយ៉ាងខ្លាំង។

តាមសេចក្ដីរាយការណ៍ អយស្ទឺ អាចមានផ្ទុកប្រភេទបាក់តេរី Vibrio vulnificus ដែលជាបាក់តេរីអាចស៊ីសាច់មនុស្ស។ លោក Vu Viet Sang វេជ្ជបណ្ឌិតនៃវិទ្យាស្ថានជំងឺឆ្លង នៅវៀតណាម បានព្រមានពីការទទួលទានគ្រឿងសមុទ្រឆៅ ឬចម្អិនមិនបានឆ្អិនល្អ ជាពិសេសអយស្ទឺតែម្ដង ដែលអាចប្រឈមនឹងការឆ្លងបាក់តេរីខាងលើ។ លោកបន្តថា អ្នកជំងឺជាង ១៨០នាក់ បានឆ្លងបាក់តេរីនេះ។ អ្នកជំងឺថ្លើម ទឹកនោមផ្អែម ខូចក្រលៀន ជាដើម អាចមានហានិភ័យខ្ពស់ជាងអ្នកដែលមានសុខភាពធម្មតា៕

ប្រភព៖ Touitre News

ប្រែសម្រួល៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម