Connect with us

Real Madrid ហ្វឹកហាត់ខ្លាំងដើម្បីជួបជាមួយ Granada នាយប់នេះ

La Liga៖ ក្លិប អធិរាជស Real Madrid បានបង្កើនការហ្វឹកហាត់យ៉ាងខ្លាំងដើម្បីត្រៀមជួបជាមួយ Granada នាយប់នេះ ឈានចូលសប្ដាហ៍ទី ៣៦។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃអាទិត្យ ១២ កក្កដា លោក Zidane បាននិយាយថាក្រុមរបស់លោកមិនធ្វើអ្វីក្រៅពីការផ្តោតលើការប្រកួតជាមួយ Granada នោះឡើយ។

គិតមកទល់ពេលនេះ Real Madrid កាន់តែខិតជិតឈានដល់ការឈ្នះពានរង្វាន់ La Liga ហើយ ប៉ុន្តែយ៉ាងណាមិញ ការលេង ៣ ប្រកួតចុងក្រោយរបស់ពួកគេក្នុងរយៈពេល ៦ ថ្ងៃ លោក Zidane ត្រូវពង្រឹងកីឡាករជាពិសេសធានាថាពួកគេមិនមានរបួស១០០ភាគរយ។

ក្រុមរបស់លោក Zinedine Zidane កំពុងតែឈរកំពូលតារាង តាមពីក្រោយដោយ FC Barcelona និងនៅសល់ ប្រកួតនៅក្នុងដៃហើយពួគគេនឹងប៉ះ Granada នាយប់នេះវេលាម៉ោង៣ទៀបភ្លឺ។

ប្រសិនបើ Real Madrid អាចឈ្នះពីរប្រកួតបន្ទាប់របស់ ពួកគេ ទល់នឹងក្រុម Villareal នៅថ្ងៃព្រហស្បតិ៍និង Leganes នៅថ្ងៃអាទិត្យមានន័យថា ក្លិបអាចមានសិទ្ធិគ្រប់គ្រាន់ក្នុងការលើក ពានរង្វាន់លីកជាលើកទី ៣៤ របស់ពួកគេជាផ្លូវការហើយ៕

Loading...

ពេញនិយម