Connect with us

Chelsea ឈានដល់កិច្ចព្រមព្រៀងផ្ទេរអ្នកចាំទី Ugurcan Cakir ពីក្លិបតួកគី Trabzonspor

Premier League៖ ក្លិប Chelsea ត្រូវបានគេរាយការណ៍ថា បានយល់ព្រមលើកិច្ចព្រមព្រៀងផ្ទេរយកអ្នកចាំទី Ugurcan Cakir (យូរហ្កោខេន ឆាគើ) ពីក្លិប Trabzonspor (ត្រាបសុនស្ពរ) នៅលីគកំពូលតួកគី។

កីឡាករវ័យ២៤ឆ្នាំ ត្រូវបានផ្សាភ្ជាប់ទៅនឹងការផ្ទេរទៅកាន់ក្របខណ្ឌ Premier League ជាមួយក្លិបមួយចំនួនដូចជា Tottenham Hotspur និង Leicester City ជាដើម។

ទោះយ៉ាងណា ការរាយការណ៍ចុងក្រោយពីសារពត៌មាននៅតួកគីបានឱ្យដឹងថា Chelsea ជាក្លិបចុងក្រោយគេដែលមានភាគរយខ្ពស់ក្នុងការទទួលបាន Ugurcan Cakir ដោយពួកគេ បានព្រមព្រៀងគ្នាក្នុងតម្លៃប្រមាណ៣៣លានអឺរ៉ូ។

Ugurcan Cakir ត្រូវចាត់ទុកជាកីឡាករអ្នកចាំទីល្អបំផុតមួយរូប ដែលលេងនៅក្រៅលីគកំពូលអឺរ៉ុបទាំង៥ ហើយរូបគេបានបង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិតួកគីបាន២ប្រកួតហើយ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម