Connect with us

ក្រសួងស្នើសម្ដេចតេជោ សម្រេចជាគោលការណ៍យកថ្ងៃឈប់សងចូលឆ្នាំខ្មែរ ថ្ងៃ១៧-២១ខែសីហា

ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានស្នើសុំការសម្រេចជាគោលការណ៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា លើការកំណត់យកថ្ងៃឈប់សម្រាកជំនួសឱ្យថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ នៅថ្ងៃទី១៧-២១ (ចន្ទ-សុក្រ) ខែសីហា ឆ្នាំ២០២០។

សូមជម្រាបថា បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ត្រូវបានពន្យារពេលកាលពីថ្ងៃទី១៣-១៥ខែមេសា ដោយសារតែវិបត្តិកូវីដ១៩។ យ៉ាងណាក៏ដោយ សម្ដេចតេជោ ហ៊ុន សែន នឹងធ្វើការសម្រេចជាគោលការណ៍ តាមសំណើរបស់ក្រសួងសេដ្ឋកិច្ច ដើម្បីកំណត់យកថ្ងៃឈប់សម្រាកជំនួសឱ្យថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ៕

អត្ថបទ៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម