ទោះសម្រាលកូនរួចហើយក៏ដោយ ក៏អ្នកនាង ពេជ្រ សូលីកា មិនបោះបង់សិល្បៈចោលនោះឡើយ
កម្សាន្ត៖ ស្ទើរតែមិនជឿថាតារាចម្រៀងដ៏តូចច្រឡឹង អ្នកនាង ពេជ្រ សូលីកា ពិតជាប្រែប្រួលជាងមុន ខុសគ្នាដាច់ពីភាពនូវលីវ ប្រែមកជាអ្នកម្តាយដ៏គួរឱ្យស្រឡាញ់ ជាហេតុមួយដែលធ្វើឱ្យទស្សនិកជនឆ្ងល់ថាអ្នកនាងមានវិធីអ្វីក្នុងការរក្សាសម្រស់មិនឱ្យចាស់ បន្ទាប់ពីអ្នកនាងបានសម្រាលកូនរួចមក។
យើងក្រឡេកមកមើលរូបថតជាច្រើនសន្លឹករបស់អ្នកនាង ពេជ្រ សូលីកា គឺពិតជាខុសគ្នាឆ្ងាយ មិនដូចកាលពីមុននោះឡើយ ទោះជាអ្នកនាងរាងធាត់ជាមុនក៏ដោយ ប៉ុន្តែការថែរក្សាសម្រស់របស់គាត់គឺនៅតែស្អាតដដែល តែទោះជាយ៉ាងណាអ្នកនាងក៏បាននិយាយថា ស្តាយរាងកាលពីមុនណាស់ ចង់ស្លៀកពាក់អ្វីក៏បាន តែពេលនេះមិនដូចកាលពីមុននោះឡើយ ប៉ុន្តែអ្នកនាងមានក្តីសុខជាខ្លាំងជាមួយគ្រួសារមួយនេះ។
ចំពោះសិល្បៈវិញ អ្នកនាង ពេជ្រ សូលីកា ក៏មិនទាន់បានបង្ហើបឱ្យដឹងថាខ្លួនអាចនឹងវិលត្រលប់ចូលច្រៀងវិញនូវពេលណានោះទេ ព្រោះអ្នកនាងទើបតែសម្រាលកូនដំបូងផង ចង់ទុកពេលខ្លះសម្រាប់គ្រួសាររបស់គាត់ដែរ ដើម្បីបង្កើតសុភមង្គលជាមួយគ្រួសារឱ្យបានច្រើនជានេះសិន សិល្បៈចាំគិតបន្តទៀត។
អ្នកនាង ពេជ្រ សូលីកា ធ្លាប់បាត់មុខមួយរយៈម្តងរួចមកហើយ ពេលនេះគាត់វិលត្រឡប់មកវិញជាមួយចំណងដៃថ្មី សម្រាប់គាត់គឺកូនជាទីស្រឡាញ់ ជាក្តីសុខដំបូងសម្រាប់អ្នកនាងផងដែរ៕
អត្ថបទ៖ ឡុង រតនា

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍