Connect with us

ប្រទះឃើញរូបទេពមួយអង្គនៅវាលស្រែមួយកន្លែងក្នុងប្រទេសវៀតណាម

វៀតណាម៖ ជារឿងដ៏គួរឱ្យភ្ញាក់ផ្អើលបំផុតដែលក្មេងមួយក្រុមនៅប្រទេសវៀតណាម បានប្រទះឃើញរូបសំណាករបស់ខ្មែរមួយអង្គកាលពីថ្ងៃទី១១ ខែកក្កដា នៅវាលស្រែមួយកន្លែងស្ថិតនៅស្រុក Chau Thanh ខេត្ត Soc Trang ប្រទេសវៀតណាម។

យោងតាមការវាយតម្លៃជាបឋម រូបសំណាកនេះគឺជារូបព្រះនរាយណ៍ដែលជាព្រះសំខាន់មួយអង្គក្នុងសាសនា ហិណ្ឌូ។ គួរបញ្ជាក់ដែរថា បច្ចុប្បន្ន រូបសំណាកដែលមានព្រះហស្ត ៤ និងកម្ពស់ ១ ម៉ែត្រ នៅរក្សាសភាពល្អស្ទើរទាំងស្រុងនេះ ត្រូវបានយកទៅតម្កល់នៅវត្តមួយកន្លែងក្នុងខេត្ត Soc Trang ដោយបានទាក់ទាញប្រជាជននៅទីនោះរាប់រយនាក់មានទាំងប្រជាជនវៀតណាម និងខ្មែរកម្ពុជាក្រោមផងដែរនាំគ្នាទៅអុជធូបបួងសួងសុំសេចក្តីសុខ៕

ប្រភព៖ Zing

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com