Connect with us

គ្រូ Man UTD មានទំនុកចិត្តខ្ពស់ថា ក្រុមនឹងចូលតំបន់ Top4 បានសម្រាប់រដូវកាលនេះ

Premier League៖ លោក Ole Gunnar Solskjaer គ្រូបង្វឹក Manchester United មានទំនុកចិត្តខ្ពស់ណាស់ ថាក្រុមខ្លួននឹងចូលតំបន់ Top4 បានសម្រាប់រដូវកាលនេះ។

Manchester United មានទម្រង់លេងល្អជាបន្តបន្ទាប់ តាំងពីមានវត្តមានរបស់ Bruno Fernandes មក។ ពួកគេមានកំណត់ត្រាមិនចាញ់១៧ប្រកួតហើយ ខណៈ៣ប្រកួតចុងក្រោយអាចរកបានគ្រាប់បាល់ចាប់ពី៣គ្រាប់ឡើង។

បើសិនជា Man UTD បានឈ្នះ Southampton សម្រាប់ប្រកួតក្រោយ នោះពួកគេនឹងឡើងចូលទៅ Top4 ដ្បិត Chelsea ចាញ់ Sheffield ៣-០ ធ្វើឱ្យក្រុមបិសាចក្រហមកាន់តែមានឱកាសច្រើនទៀត។

សម្រាប់លទ្ធភាពនៃការចូលតំបន់អាចលេង UEFA Champions League នេះ លោក Ole មានជំនឿចិត្តខ្លាំងណាស់។ លោកថា វត្តមានរបស់កីឡាករក្មេងៗមានសមត្ថភាពនឹងជួយក្រុមបានច្រើន ជាពិសេសវត្តមានរបស់ Bruno និង Pogba ដែលកំពុងលេងស៊ីចង្វាក់គ្នាខ្លាំង៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម