Leicester City ត្រូវរំពឹងថា នឹងចំណាយ ៣១លានផោន ផ្ទេរយក Luka Jovic ពី Real Madrid
Premier League៖ Leicester City ត្រូវបានរំពឹងថា នឹងចំណាយប្រមាណ ៣១លានផោន ដើម្បីផ្ទេរយក Luka Jovic ពី Real Madrid ទៅចាប់ដៃគូជាមួយ Jamie Vardy នៅរដូវកាលក្រោយ។
Luka Jovic បានផ្លាស់ទៅ Real Madrid ពីក្លិបអាល្លឺម៉ង់ Frankfurt នៅដើមរដូវកាលនេះ តម្លៃ ៥៤លានផោន។ យ៉ាងណា រូបគេរកបានតែ២គ្រាប់ក្នុងចំណោមការបង្ហាញខ្លួន២៥ប្រកួត។
ក្លិបអធិរាជស ត្រៀមស្តាប់សំណើសម្រាប់កីឡាករវ័យ២២ឆ្នាំ។ ដំបូងក្លិបចង់ដាក់រូបគេឱ្យក្លិបផ្សេងខ្ចី ប៉ុន្តែបញ្ហាកូវីដ១៩ធ្វើឱ្យក្លិបបង្ខំចិត្តលក់រូបគេចេញដើម្បីបន្ថយចំណាយ។
អ្នកចាត់ការ Leicester City លោក Brednad Rodgers ក៏បានបង្ហាញចំណាប់អារម្មណ៍លើរូបគេ។ មែនទែនទៅ Leicester City ធ្លាប់តាមផ្ទេរយក Luka Jovic តាំងពីគេនៅ Frankfurt ប៉ុន្តែគេបែរជាផ្ទេរទៅ Real Madrid ទៅវិញ។
អវត្តមានរបស់ កីឡាករវ័យ២២ឆ្នាំ នេះ មិនមែនជាបញ្ហាសម្រាប់ Real Madrid ឡើយ ព្រោះ Karim Benzema កំពុងបង្ហាញសមត្ថភាពយ៉ាងល្អ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍