ជនចាប់ជំរិត ជាជនជាតិចិនចំនួន ១០២នាក់ កំពុងត្រៀមបញ្ជូនចេញពីកម្ពុជា ក្នុងនោះ ៩១នាក់ ត្រូវបានចាប់ខ្លួនពីសណ្ឋាគារលើភ្នំបូកគោ នាខេត្តកំពត
ភ្នំពេញ ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ កំពុងរង់ចាំការបញ្ជូនចេញពីកម្ពុជា ទៅកាន់ប្រទេសចិនវិញ នូវក្រុមជនចាប់ជំរិតតាមប្រព័ន្ធអ៊ីនធើណេត ចំនួន ១០២នាក់ ដែលត្រូវបាន ចាប់ខ្លួន នៅខេត្តកំពត និង រាជធានីភ្នំពេញ ។ បើតាមឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានអោយដឹងថា សមត្ថកិច្ចបានចាប់ខ្លួនជនជាតិចិនទាំង ១០២ នាក់នេះ កាលពីថ្ងៃសៅរ៍ពាក់ព័ន្ធនឹងបទល្មើសចាប់ជំរិតតាមអ៊ីនធឺណិត ឬ ហៅម្យ៉ាងទៀតថា VoIP តាមការស្នើសុំពីសមត្ថកិច្ចចិន ។
ក្នុងនោះ ជនជាតិចិន ៩១នាក់ ត្រូវបានរកឃើញនិងចាប់ខ្លួនចេញពីសណ្ឋាគារ លើភ្នំបូកគោ ខេត្តកំពត និង ១១ នាក់ ត្រូវបានរកឃើញ និង ចាប់ខ្លួននៅភោជនីយដ្ឋានកាលីហ្វ័រនីញ៉ា ក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។ បច្ចុប្បន្ន ជនសង្ស័យចាប់ជំរិតទាំង ១០២ នាក់កំពុង ត្រូវបានរក្សាទុកនៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍រង់ចាំការបញ្ជូនត្រឡប់ទៅស្រុកវិញ តាមរយៈយន្តហោះចិន ដែលនឹងមកយកពួកគេនាពេលខាងមុខនេះ ។
បើតាមរបាយការណ៍ពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានអោយដឹងថា ថារហូតមកទល់ពេលនេះ មានជនជាតិចិនជិត ២ ពាន់នាក់ដែលបានប្រព្រឹត្តបទល្មើសចាប់ជំរិតអនឡាញ VOIP នេះ ហើយត្រូវបានចាប់បញ្ជូនទៅស្រុកចិនវិញ ដែលក្នុងឆ្នាំនេះ មានប្រហែល ៤០០ នាក់ត្រូវបានចាប់ខ្លួន និងបញ្ជូនទៅវិញដោយសារបទល្មើសបែបនេះ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍