Connect with us

សម្តេចតេជោ ហ៊ុន សែន ឯកភាពជាផ្លូវការផ្តល់ជូនថ្ងៃឈប់សម្រាក ៥ថ្ងៃ សងថ្ងៃបុណ្យចូលឆ្នាំខ្មែរ

ព្រៃវែង៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានសម្រេចឯកភាពជាផ្លូវការឱ្យកម្មករ-និយោជិក និងមន្រ្តីរាជការ បានឈប់សម្រាករយៈពេល ៥ថ្ងៃ ចាប់ពី១៧- ២១ ខែសីហា ២០២០ ជំនួសឱ្យថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំខ្មែរ២០២០ ដែលត្រូវបាពន្យារពេល កាលខែមេសាកន្លងមកនេះ ។

ទន្ទឹមនឹងនេះ សម្តេចតេជោ ហ៊ុន សែន បានសូមឱ្យក្រសួងសុខាភិបាល, ក្រសួងទេសចរណ៍, ក្រសួងសាធារណការ និងដឹកជញ្ជូន អាជ្ញាធរដែនដី ព្រមទាំងក្រសួងស្ថាប័ន និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់សហការ និងពង្រឹងការអនុវត្តវិធានការការពារសុវត្ថិភាព វិធានការសុខាភិបាល និងអនាម័យ ព្រមទាំងធ្វើការផ្សព្វផ្សាយអប់រំ និងណែនាំប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មដោយតម្រូវឲ្យអនុវត្តដាច់ខាតតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីកាត់បន្ថយហានិភ័យនៃការចម្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងអំឡុងពេលនៃថ្ងៃឈប់សម្រាកខាងមុខនេះ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម