Connect with us

ថូបុរាណចិន១ លក់បានថ្លៃជាងទិញចូល ១៦ម៉ឺនដង

ហុងកុង៖ ថូបុរាណចិនមួយ ដែលមានតម្លៃត្រឹមតែ ៥៦ដុល្លារអាមេរិក ត្រូវបានលក់បន្តទៅឱ្យម្ចាស់ថ្មី ក្នុងតម្លៃកប់ពពក ៩លានដុល្លារអាមេរិក ធ្វើឱ្យតម្លៃកើនឡើងជាង ១៦ម៉ឺនដង។

ក្រុមហ៊ុនដេញថ្លៃ បានឱ្យដឹងថា ថូបុរាណចិននេះ ជាស្នាដៃដែលត្រូវបានបាត់បង់ កាលពីសតវត្សរ៍ទី១៨។ វាត្រូវបានរកឃើញ ដោយស្ត្រីចំណាស់ម្នាក់ នៅក្នុងផ្ទះដ៏ដាច់ស្រយាលមួយ នៅភាគកណ្ដាលទ្វីបអឺរ៉ុប។

ក្រុមហ៊ុនដេញថ្លៃ បានបន្តថា ថូនេះ ត្រូវបានផលិតក្នុងរជ្ជកាល Qiang Long ដែលបានដឹកនាំប្រទេសចិន រយៈពេល ៦០ឆ្នាំ។ វាជាវត្ថុដ៏មានតម្លៃនៅក្នុងរាជវាំង នាសម័យនោះ នៅឯទីក្រុងប៉េកាំង។

ក្រុមហ៊ុនដដែលបានឱ្យដឹងថា ថូនេះ ត្រូវបានដាក់ក្នុងការដេញថ្លៃ នៅក្រុងឡុងដ៍ ចក្រភពអង់គ្លេស កាលពីឆ្នាំ១៩៥៤ ដែលលក់ត្រឹមតែ ៥៦ដុល្លារប៉ុណ្ណោះ៕

ប្រភព៖ CNN

ប្រែសម្រួល៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម