Connect with us

ការប្រកួតរត់ម៉ារ៉ាតុន Chicago Marathon ត្រូវផ្អាកព្រោះបញ្ហាកូវីដ១៩

អាមេរិក៖ ការប្រកួតរត់ម៉ារ៉ាតុនកម្មវិធី Chicago Marathon ដែគ្រោងធ្វើនៅថ្ងៃទី១១ ខែតុលា នាទីក្រុង Chicago សហរដ្ឋអាមេរិកនោះ ត្រូវបានប្រកាសផ្អាកហើយ ព្រោះបញ្ហាជំងឺកូវីដ១៩។

Chicago Marathon ជាការប្រកួតរត់ម៉ារ៉ាតុងលំដាប់ពិភពលោកចុងក្រោយ ដែលត្រូវផ្អាក ព្រោះបញ្ហាជំងឺសាកលនេះ។

កាលពីខែមុន កម្មវិធី New York City Marathon ដែលជាការប្រកួតដ៏ធំមួយក្នុងប្រតិទិនប្រកួតរត់ម៉ារ៉ាតុនពិភពលោកនោះ ក៏ត្រូវបានផ្អាកដែរ ខណៈកម្មវិធី Boston Marathon ក៏មិនអាចដំណើរការបានដូចគ្នាជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ១២៤ឆ្នាំរបស់ខ្លួន។

ដោយឡែក នៅសល់កម្មវិធី London Marathon នាទីក្រុងឡុង ប្រទេសអង់គ្លេស ដែលដំបូងឡើយត្រូវធ្វើឡើងនៅខែមេសានោះ ក៏ត្រូវលើកការប្រកួតទៅថ្ងៃទី៤ ខែតុលាវិញផងដែរ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម