Connect with us

ថៃ រកឃើញអ្នកកើតជំងឺគ្រុនឈាមជាង ២៥០០០ករណី, ស្លា ប់១៥ករណី

ថៃ៖ ស្របពេលបញ្ហាជំងឺកូវីដ១៩ ហាក់មិនទាន់មានការស្រាកស្រាន្ត ថៃបានរកឃើញអ្នកកើតជំងឺគ្រុនឈាមប្រមាណ ២៥៧០៨ករណី ក្នុងឆ្នាំ២០២០នេះ ក្នុងនោះស្លាប់ ១៥ករណី។ នេះបើយោងតាមការចុះផ្សាយសារព័ត៌មានក្នុងស្រុកមួយ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០នេះ។

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងថៃ បានធ្វើការព្រមានចំពោះប្រជាជន ឱ្យប្រុងប្រយ័ត្នមូសខ្លា និងអនុវត្តវិធានការកម្ចាត់មូស ក្នុងរដូវវស្សានេះ។ វិធានការទាំងនោះ មានដូចជា បំបាត់ទឹកដក់ ដែលជាប្រភពមូសខ្លាពង ពាងត្រូវគ្របឱ្យជិត និងសម្រានក្នុងមុងជាដើម។

ខេត្ត Isaan នៅភាគខាងជើងប្រទេសថៃ កំពុងក្លាយជាតំបន់ដែលអ្នកកើតជំងឺគ្រុនឈាមច្រើនជាងគេ។ តួលេខអ្នកកើត ភាគច្រើន មានអាយុពី ១៥-២៤ឆ្នាំ, ១០-១៤ឆ្នាំជាតួលេខបន្ទាប់ និង ២៥-៣៤ឆ្នាំជាតួលេខតិចជាងគេ។ អាការៈជំងឺគ្រុនឈាម មានដូចជា ក្ដៅខ្លួន ឈឺក្បាល ក្អួតចង្អោរ ឈឺសាច់ដុំ ឈឺសន្លាក់ និងឡើងកន្ទួលលើស្បែកជាដើម៕

ប្រភព៖ The Thaiger

ប្រែសម្រួល៖ លាភ

Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com