Connect with us

Youtuber ល្បីឈ្មោះមួយរូប ស្លា ប់ទាំងមិនដឹងមូលហេតុជាមួយកូនប្រុសក្នុងផ្ទៃ ៨ ខែ

អង់គ្លេស៖ ជារឿងដ៏គួរឱ្យសោកសៅបំផុតដែលតារាយូធូប និងជា Influencer ល្បីឈ្មោះមួយរូបបានបា ត់បង់ជីវិតជាមួយនឹងកូនប្រុសក្នុងផ្ទៃ ៨ ខែកាលពីព្រឹកថ្ងៃសៅរ៍ និងទើបតែប្រកាសនៅលើផេកបណ្តាញសង្គមជាផ្លូវការកាលពីពេលថ្មីៗនេះ។

តារាយូធូប និងជា Influencer លើ Instagram ដែលមាន followers ១៦ ម៉ឺននាក់ Nicole Thea មានវ័យ ២៤ ឆ្នាំ បានបាត់បង់ ជី វិតទាំងមិនទាន់ដឹងមូលហេតុ ប៉ុន្តែមុនស្លា ប់ ១ ថ្ងៃនាងបានត្អូញត្អែរពីផលលំបាកក្នុងការពរពោះ និងបានរៀបរាប់ថាអារម្មណ៍សើចយំប្រែប្រួលភ្លាមៗឥតហេតុផល។

គួរបញ្ជាក់ដែរថា Nicole ត្រូវបានគេស្គាល់ច្រើនដោយសារនាងមានទេពកោសល្យក្នុងការបញ្ចេញក្បាច់រាំបានយ៉ាងរស់រវើក ហើយដំណឹងមរ ណៈនេះដែរបានធ្វើឱ្យអ្នកគាំទ្រ មិត្តភ័ក្តិ ក៏ដូចជាក្រុមគ្រួសារមានភាពតក់ស្លុត និងសោកស្តាយជាខ្លាំងដែលភ្លាមៗបានបាត់បង់សមាជិកដល់ទៅ ២ នាក់បែបនេះ៕

ប្រភព៖ Mirror

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម