Connect with us

បុរសជនជាតិឥណ្ឌូណេស៊ីវ័យ ៥៤ ឆ្នាំម្នាក់ ស្រឡាញ់រាប់អាន និងមើលថែក្រពើមួយក្បាលប្រវែង ៤ ម៉ែត្រទុកដូចកូន

ឥណ្ឌូណេស៊ី៖ យោងតាមគេហទំព័រ Bungalows កាលពីថ្ងៃទី១១ ខែកក្កដា កន្លងទៅបានធ្វើការចុះផ្សាយពីចំណងមិត្តភាពដ៏ល្អជាច្រើនឆ្នាំមកហើយរវាងបុរសវ័យ ៥៤ ឆ្នាំម្នាក់ជាមួយនឹងក្រពើមួយក្បាលដែលមានប្រវែងរហូតដល់ ៤ ម៉ែត្រឯណោះ។

ស្ថិតនៅខេត្ត East Kalimantan ប្រទេសឥណ្ឌូណេស៊ី Umbo គឺជាអ្នកនេសាទមួយរូបដែលបានរាប់អានមិត្តភាពជាមួយនឹងក្រពើមួយក្បាលដែលលោកតែងផ្តល់ចំណី និងប្រលែងលេងជាមួយអស់រយៈពេលជាច្រើនឆ្នាំមកហើយរាល់ពេលចេញទូកទៅនេសាទនៅទន្លេ Mooragun Tung។

ក្រពើដែលមានប្រវែងរហូតដល់ ៤ ម៉ែត្រនេះមានឈ្មោះ Riska តែងលេចមុខប្រលែងលេងជាមួយ Umbo ព្រមជាមួយនឹងអ្នកនេសាទដទៃទៀតដោយរួសរាយ និងតែងហែលទៅលេងដល់ផ្ទះរបស់ Umbo រាល់ថ្ងៃ និងពេលខ្លះក៏ហែលដើម្បីទៅសុំចំណី។

ដោយដឹងថា Riska ជាក្រពើដែលរួសរាយមួយក្បាលទើបអ្នកនេសាទដទៃទៀតចូលចិត្តប្រលែងលេងជាមួយ ទោះជាយ៉ាងណា Umbo តែងរំឭកប្រាប់ឱ្យមានការប្រុងប្រយ័ត្នផងដែរ ព្រោះទោះបីជា Riska រួសរាយ និងមិនដែលធ្វើបានអ្នកណាម្នាក់ក៏ដោយ ប៉ុន្តែ Riska នៅតែជាសត្វក្រពើ ដូចនេះមិនអាចខ្វះការប្រុងប្រយ័ត្នបានឡើយ។

គួរបញ្ជាក់ដែរថា វីដេអូ Umbo ប្រលែងលេងជាមួយនឹង Riska មានអ្នកចុចទស្សនារហូតដល់រាប់លានដងឯណោះនៅលើប្រព័ន្ធយូធូប៕

(ទស្សនាវីដេអូ)

ប្រភព៖ Kapook

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម