Connect with us

Man UTD ខកខានឡើង Top 4 ក្រោយស្មើ Southampton កាលពីយប់មិញ

Premier League៖ Man UTD បានខកខានឱកាសឡើង Top 4 ក្រោយពីបានត្រឹមលទ្ធផលស្មើគ្នាទល់នឹង Southampton ក្នុងការប្រកួតលើទឹកដី Old Trafford កាលពីយប់មិញ។

ក្រុមភ្ញៀវ Southampton ជាអ្នកបើកការនាំមុខនៅនាទី១២ ដោយកីឡាករ Stuart Armstrong ស៊ុតបញ្ចូលទី ប៉ុន្តែ Man UTD ក៏តាមស្មើវិញដែរ ដោយ Marcus Rashford នៅនាទី២០។ រំលងពីនេះតែ៣នាទី Anthony Martial បានផ្តល់ការនាំមុខដល់ក្រុមអ្នកចាត់ការ Ole Gunnar Solskjaer វិញ ២-១ នៅវគ្គទី១។

ការនាំមុខរបស់ក្រុមបិសាចក្រហមបានរក្សាដល់ជិតចប់ការប្រកួតទៅហើយ ស្រាប់តែនៅនាទី៩០+៦កីឡាករ Jan Bednarek បានលើកបាល់ពីជ្រុងកែង ហើយខ្សែប្រយុទ្ធ Michael Obafemi បានបន្តបញ្ចូនបាល់ផុតដៃអ្នកចាំទី David De Gea ដើម្បីបញ្ចប់ដោយលទ្ធផល ២-២ តែម្តង។

ការប្រកួតនេះដែរគឺជាការបង្ហាញខ្លួនគ្រប់៤០០ដងរបស់ David De Gea ឱ្យ Man UTD ស្មើនឹងកំណត់ត្រារបស់អតីតអ្នកចាំទី Peter Schmeichel។

Man UTD បានបន្លាយភាពមិនចាញ់របស់ខ្លួនឡើងដល់១៨ប្រកួតហើយ តែការចែកគ្នាម្នាក់១ពិន្ទុនេះ គឺពួកគេបានត្រឹមឈរលេខ៥ មាន៥៩ពិន្ទុ ស្មើពិន្ទុក្រុមលេខ៤ Leicester City ដោយខុសគ្នាផលសងគ្រាប់បាល់៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម