Connect with us

មកថ្មីទៀតហើយ អេង ស្រីអូន តារាចម្រៀង និងសម្តែង បង្ហាញឈុតប្រណាំងរថយន្ត ទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីអ្នកគាំទ្

កម្សាន្ត៖ តារាចម្រៀង និងសម្តែង ដែលមានសម្រស់ស្រស់សោភា ថ្ពាល់ខួចមានមន្តស្នេហ៍ កញ្ញា អេង ស្រីអូន កំពុងតែទទួលបានភាពទាក់ទាញជាខ្លាំងពីសំណាក់អ្នកគាំទ្ររបស់ខ្លួន ខណៈដែលកញ្ញាបានបង្ហាញឈុតសម្លៀកបំពាក់បែបសិចស៊ីជាច្រើន ពិសេសសម្លៀកបំពាក់បែបប្រណាំងរថយន្ត ដែលធ្វើឱ្យបុរសៗជាច្រើនចាប់អារម្មណ៍លួចស្រឡាញ់គ្រប់ៗគ្នាស្ទើរតែដកចិត្តមិនរួច។

បើតាមការបង្ហាញខ្លួនរបស់ កញ្ញា អេង ស្រីអូន លើវិថីសិល្បៈមួយរយៈនេះកញ្ញាហាក់បីដូចជាមានភាពមមាញឹក ជាមួយការច្រៀងតាមបណ្តាកម្មវិធីប្រគំតន្ត្រីតូចធំ ក៏ដូចជាការថត MV បទចម្រៀង ពីរោះៗជាច្រើនម្រាប់ឆ្នាំ២០២០នេះ។ មិនត្រឹមតែប៉ុណ្ណឹងនោះទេ កញ្ញា អេង ស្រីអូន ក៏មានជំនួញរកស៊ីរបស់ខ្លួនផងដែរ ទាំងអស់នេះហើយទើបឱ្យកញ្ញារកតែពេលសម្រាកមិនបាន។ យ៉ាងណានោះកញ្ញា មិនដែលចោលអ្នកមានគុណទាំងពីររបស់កញ្ញានោះទេ។

ថ្មីៗនេះ កញ្ញា អេង ស្រីអូន បានបង្ហាញខ្លួននៅក្នុងផ្សារទំនើបមួយកន្លែង ស្រាប់តែមានប្រិយមិត្តជាច្រើននាំក្រឡេកមើលគ្រប់ៗគ្នា ស្ទើរតែបាក់ក ព្រោះចាញ់សម្រស់ដ៏សិចស៊ីរបស់កញ្ញា ក្រោមឈុតសម្លៀកបំពាក់បែបប្រណាំងរថយន្ត ពិតជាស្រស់ស្អាតខុសប្លែកពីធម្មតា។ កញ្ញា អេង ស្រីអូន ក៏សូមអរគុណប្រិយមិត្ត មិត្តភ័ក្តិ ពិសេសអ្នកមានគុណទាំងពីររបស់គាត់ ដែលតែងតែគាំទ្រ និងផ្តល់កម្លាំងចិត្តដល់រូបគាត់ជានិច្ច ដើម្បីឱ្យកញ្ញាមានទឹកចិត្តខិតខំប្រឹងប្រែងបន្តទៀតសម្រាប់ពេលអនាគត៕

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម