កម្ពុជា នៅតែអាចមានភ្លៀងធ្លាក់ ទោះជួបនូវកូនរដូវប្រាំងដល់ដំណាច់ខែកក្កដាក៏ដោយ
កម្ពុជា៖ កាលពីសប្ដាហ៍មុន ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងពីការកើតមាននូវកូនរដូវប្រាំងមួយ ចាប់ពីពាក់កណ្ដាលខែកក្កដា ដល់ដំណាច់ខែកក្កដា ឆ្នាំ២០២០ ខណៈប្រជាពលរដ្ឋ មានការព្រួយបារម្ភពីការខ្វះខាតទឹក។ យ៉ាងណាមិញ នៅថ្ងៃនេះ ក្រសួងធនធានទឹក បានចេញសេចក្ដីជូនដំណឹងជាថ្មីថា ភ្លៀងនៅតែអាចបន្តធ្លាក់រាយប៉ាយនៅក្របខណ្ឌទូទាំងប្រទេស គ្រាន់តែអាចមានកម្រិតខ្សោយ។
យោងតាមសេចក្ដីជូនដំណឹងចុងក្រោយនេះ, ខ្យល់មូសុងនិរតី នឹងបក់ក្នុងល្បឿនបង្គួរមកលើកម្ពុជា ចាប់ពីថ្ងៃទី១៥ ដល់ ១៧ ខែកក្កដា បន្ទាប់មក វានឹងចុះខ្សោយ ចាប់ពីថ្ងៃទី១៨ ដល់ ២១ ខែកក្កដា។ ស្ថានភាពបែបនេះ នឹងអាចធ្វើឱ្យ បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីមធ្យមទៅបង្គួរ ក្នុងនោះ មានផ្នែកខ្លះនៃបណ្ដាខេត្តនៅភាគកណ្ដាល និងភាគខាងលើ អាចមានភ្លៀងធ្លាក់ច្រើន។ បន្ទាប់ពីនោះ ភ្លៀងនឹងអាចធ្លាក់ថមថយមកក្នុងកម្រិតខ្សោយទៅមធ្យម។
សម្រាប់បណ្ដាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិតខ្សោយទៅបង្គួរ។ រីឯបណ្ដាខេត្តនៅតំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិតពីខ្សោយទៅមធ្យម។
ដោយឡែកសម្រាប់បាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ក៏នឹងអាចកើតមានជាយថាហេតុផងដែរ។ ហេតុនេះ ក្រសួងបានអំពាវនាវដល់ប្រជាពលរដ្ឋ បន្តមានការប្រុងប្រយ័ត្នខ្ពស់៕
អត្ថបទ៖ លាភ
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍