Connect with us

ប្រវត្តិខ្លះៗនៃ ភ្នំឧដុង្គ ដែលជាអតីតរាជធានីនាសតវត្សរ៍ទី ១៧

កណ្តាល៖ អតីតរាជធានីនាសតវត្សរ៍ទី ១៧ (១៦១៨-១៨៦៦) ដែលបច្ចុប្បន្នបានក្លាយជារមនីយដ្ឋាន ភ្នំឧដុង្គ ទាក់ទាញភ្ញៀវទេសចរបានច្រើនកុះករជាមួយនឹងមុខមាត់ថ្មីសន្លាង និងកាន់តែទាក់ទាញខ្លាំងបន្ទាប់ពីកសាង ព្រះសក្យមុនីចេតិយ ដ៏ធំនៅលើកំពូលភ្នំឧដុង្គ។

ភ្នំឧដុង្គ ដែលមានចម្ងាយប្រមាណ ៤០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ ស្ថិតក្នុងឃុំផ្សារដែក និងឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល អាចមើលឃើញទេសភាពស្រស់ត្រកាលពីលើភ្នំនូវវាលស្រែ វាលស្រូវ ដៃទន្លេសាប ពីកំពូលភ្នំ។ នៅទីនោះក៏មានទីសក្ការបូជា និងកន្លែងលក់ម្ហូបអាហារសម្រាប់ភ្ញៀវទេសចរដែលបានទៅដល់ទីនោះផងដែរ។

ក្រៅពីឈ្មោះ ភ្នំឧដុង្គ ហើយ អតីតរាជធានីមួយនេះក៏មានឈ្មោះ ២ ទៀតសម្រាប់ហៅផងដែរ គឺភ្នំព្រះរាជទ្រព្យ ឬ ភ្នំអដ្ឋរស្ស។ ដោយសារ ភ្នំនេះជាកន្លែងបញ្ចុះសពនៃព្រះរាជវង្សានុវង្ស និងជាកន្លែងដែលព្រះរាជាទ្រង់ព្រះរាជានុញ្ញាតឱ្យសាងសង់វត្ត និងព្រះវិហារ។

បន្ថែមពីនេះផងដែរ ដោយសារព្រះមហាក្សត្រជំនាន់នោះយល់ថា ភ្នំនេះមិនខ្ពស់ពេក ហើយស្ថិតនៅក្បែរឧដុង្គដែលជារាជវាំងស្រាប់ ព្រះរាជាក៏ទ្រង់ចាត់ឱ្យសាងព្រះចេតិយធំៗ និងមានចម្លាក់លម្អសម្រាប់បញ្ចុះព្រះបរមអដ្ឋិ និងព្រះអដ្ឋិនៃព្រះរាជវង្សានុវង្សដោយចាប់សាងបូជនីយដ្ឋាននោះដោយកម្លាំងព្រះរាជទ្រព្យផ្ទាល់ព្រះអង្គទើបសន្មតហៅភ្នំនេះថា “ភ្នំព្រះរាជទ្រព្យ” ដែលមានកាំជណ្តើរចំនួន ៥០៩ កាំនៅទិសខាងជើង ព្រមជាមួយនឹង ព្រះសក្យមុនីចេតិយធំមួយដែលមានកម្ពស់ ៤០ ម៉ែត្រ៕

ប្រភព៖ Wikipedia

រូបភាព៖ រស់ សន្ធិ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com