Connect with us

កញ្ញា អឿន រ៉ូហ្សា តួអង្គ “ព្កុលមាសធំ” ស្លូតបូតទាំងក្នុងរឿង ទាំងក្រៅសាច់រឿង ពេលនេះកំពុងតែទទួលបានការចូលចិត្តពីអ្នកទស្សនាជាច្រើន

កម្សាន្ត៖ តារាសម្តែង និងតារាម៉ូឌែល កញ្ញា អឿន រ៉ូហ្សា តួអង្គ ព្កុលមាសធំ កំពុងតែទទួលបានការពេញចិត្តជាខ្លាំងក្នុងការសម្តែងរបស់ខ្លួននៅក្នុងរឿង “ទេពធីតាព្កុលមាស” ដែលជាតួអង្គមួយដែលមានចរិតស្លូតបូត ហើយអាចស៊ូទ្រាំបានពីការធ្វើបាបរបស់ប្អូនស្រីតួអង្គ ឆោមផ្កា និងម្តាយ មីងខី ដែលមានចិត្តកាចឆ្នាស ហើយចូលចិត្តវាយធ្វើបាប ស្ទើរតែគ្រប់ពេលវេលា។

កញ្ញា អឿន រ៉ូហ្សា សព្វថ្ងៃនេះមានអាយុ ២២ឆ្នាំ ហើយកញ្ញាជានិស្សិតដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកគ្រប់គ្រងទេសចរណ៍ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីឆ្នាំ២០១៩មក។ ហើយបច្ចុប្បន្ននេះ កញ្ញា អឿន រ៉ូហ្សា ក៏មានភាពមមាញឹកនឹងសិល្បៈផងដែរ ក្រៅពីអាជីពជាអ្នកសម្តែង គាត់ជាក៏ជាតារាម៉ូឌែលមួយរូប ដែលទទួលបានជោគជ័យលើវិថីសិល្បៈជាអ្នកបង្ហាញម៉ូដ។

សម្រាប់ភាពយន្តបុរាណខ្មែររឿង “ទេពធីតាព្កុលមាស” វិញ កញ្ញា អឿន រ៉ូហ្សា គឺជាតួអង្គ ព្កុលមាសធំ ដែលកំពុងចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ CTN ដែលប្រិយមិត្តជាច្រើនកំពុងទស្សនានូវភាពយន្តបុរាណខ្មែរមួយនេះ។ ហើយប្រិយមិត្តជាច្រើន ក៏មានការចាប់អារម្មណ៍លើកញ្ញាជាខ្លាំង ពិសេសឈុតដែលកញ្ញាត្រូវគេធ្វើបាប ម្នាក់ៗមានចិត្តអាណិតស្ទើរគ្រប់ៗគ្នា ហេតុអ្វីបានជា ព្កុលមាស កើតចំគ្រួសារបែបនេះ។

ចំពោះការសម្តែងនៅក្នុងរឿង “ទេពធីតាព្កុលមាស” នេះក៏មានការលំបាកដល់កញ្ញាផងដែរ ពិសេសឈុតទាត់ធាក់ ធ្វើបាប ពីសំណាក់ម្តាយដែលជា មីងខី និងប្អូនស្រី ឆោមផ្កា ដែលមានចរិតកាចឆ្នាស។ ទោះជាយ៉ាងណា កញ្ញាពិតជាសម្តែងបានយ៉ាងល្អ នៅក្នុងរឿងភាគបុរាណខ្មែរមួយនេះ។ កុំភ្លេចទស្សនាភាពយន្តបុរាណខ្មែររឿង “ទេពធីតាព្កុលមាស” តាមរយៈកញ្ចក់ទូរស្សន៍ CTN និង Page CTN រៀងរាល់ថ្ងៃ ចន្ទ-ព្រហស្បតិ៍ វេលាម៉ោង ៧យប់ តទៅ៕

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម