Connect with us

ក្រសួងកំណត់យកថ្ងៃទី១៧សីហា សម្រាប់ប្រឡងបាក់ឌុប នៅតាមសាលាឯកជន

ភ្នំពេញ៖ យោងតាមសេចក្ដីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ ដោយលោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ បានឱ្យដឹងថា ការកំណត់សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ត្រូវបានកំណត់យកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០។

ក្រសួងបន្តថា គ្រឹះស្ថានសិក្សាឯកជន ត្រូវដាក់ពាក្យស្នើសុំរៀបចំការប្រឡង ដោយភ្ជាប់បញ្ជីរាយនាមបេក្ខជនត្រូវប្រឡង មកក្រសួង តាមរយៈមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ឱ្យបានមុនដំណាច់ខែកក្កដា ឆ្នាំ២០២០ ជាកំហិត ដើម្បីពិនិត្យ និងទទួលស្គាល់។

ក្នុងករណីគ្រឹះស្ថានឯកជនណា ដែលមិនមានលទ្ធភាពរៀបចំការប្រឡងដោយខ្លួនឯង ត្រូវរង់ចាំចូលរួមប្រឡងជាមួយសិស្ស នៃគ្រឹះស្ថានសិក្សាសាធារណៈ នៅពេលក្រោយ តាមការជូនដំណឹងរបស់ក្រសួង៕

អត្ថបទ៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម