Connect with us

ថៃ ប្រាប់ឱ្យពលករខ្មែរ ស្នើសុំបណ្ណការងារតាមអនឡាញ ដើម្បីស្នាក់នៅស្របច្បាប់

ថៃ៖ ក្រសួងការងារថៃ បានចាប់ផ្ដើមសេវាសាធារណៈឡើងវិញ នៅទូទាំងប្រទេស កាលពីថ្ងៃទី១៣ ខែកក្កដា ដោយប្រាប់ឱ្យពលករខ្មែរ ឡាវ និងមីយ៉ាន់ម៉ា ធ្វើការចុះឈ្មោះស្នើសុំបណ្ណការងារតាមប្រព័ន្ធអនឡាញ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០នេះ។

ពលករមកពីប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា តម្រូវឱ្យធ្វើតេស្តសុខភាព នៅមន្ទីរពេទ្យរដ្ឋថៃ រួចប្រគល់លទ្ធផលធ្វើតេស្តសុខភាព ទៅឱ្យការិយាល័យអន្តោប្រវេសន៍ ដើម្បីទទួលបានការបោះត្រាលើទិដ្ឋាការ។ បន្ទាប់មក ពួកគេអាចធ្វើការស្នើសុំបណ្ណការងារ តាមប្រព័ន្ធអនឡាញ នៃគេហទំព័ររបស់ក្រសួងការងារ ដោយមិនតម្រូវឱ្យធ្វើដំណើរទៅកាន់ការិយាល័យអន្តោប្រវេសន៍ថ្នាក់ខេត្ត ដោយផ្ទាល់ឡើយ។ ដំណើរការនេះ បានចាប់ផ្ដើមពីថ្ងៃចន្ទកន្លងទៅ។

សូមជម្រាបថា ដំណើរការស្នើសុំបណ្ណការងារនៅថៃ សម្រាប់ពលករបរទេស ត្រូវបានផ្អាក ដោយសារតែវិបត្តិជំងឺកូវីដ១៩ នាពេលកន្លងទៅ។

កន្លងមក ថៃ បានអនុញ្ញាតឱ្យពលករខ្មែរ ឡាវ និងមីយ៉ាន់ម៉ា ស្នាក់នៅបណ្ដោះអាសន្ន រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយពុំមានការផាកពិន័យឡើយ៕

ប្រភព៖ Bangkok Post

ប្រែសម្រួល៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម