Jare ljalana ក្មេងស្រីដែលមានសម្រស់ស្អាតដាច់គេលើពិភពលោកត្រូវបានប្រសិទ្ធនាមឱ្យថា “គុជខ្មៅ”
នីហ្សេរីយ៉ា៖ Jare ljalana គឺជាក្មេងស្រីដែលល្បីលើបណ្តាញសង្គមដោយសារតែរូបសម្រស់ដ៏គួរឱ្យទាក់ទាញធ្វើឱ្យក្មេងស្រីវ័យ ៧ ឆ្នាំរូបនេះទទួលបានរហ័សនាមថា “គុជខ្មៅ” ជាក្មេងស្រីដែលមានសម្រស់ស្អាតដាច់គេលើពិភពលោក។
ជាមួយនឹងភ្នែកធំក្រឡង់ថ្លាល្អ សក់រួញ ព្រមជាមួយនឹងស្បែកខ្មៅរលោង Jare ljalana បានទាក់ទាញចំណាប់អារម្មណ៍មនុស្សជាច្រើននៅលើបណ្តាញសង្គម រហូតដល់ក្លាយជាតារាបង្ហាញម៉ូតវ័យក្មេងដែលមានការទាក់ទងចង់សហការការងារជាមួយនាងយ៉ាងច្រើន។
ទោះបីជានៅវ័យក្មេងក៏ដោយ ប៉ុន្តែ Jare ljalana អាចបង្ហាញទឹកមុខក៏ដូចជាកាយវិការបានដូចមនុស្សធំអ៊ីចឹង ហើយនាងអាចរកប្រាក់ចំណូលដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារបានទាំងមូលទៀតផង។ ម៉្យាងទៀត នាងក៏បានអូសទាញបងប្អូនស្រី ២ នាក់ទៀតឱ្យប្រឡូកក្នុងវិស័យបង្ហាញម៉ូត និងបានបង្កើតគណនីដែលមានឈ្មោះ @the_j3_sisters ដែលមាន followers រហូតដល់ ១៦៥០០០ នាក់ឯណោះ៕
ប្រភព៖ Zing
ប្រែសម្រួល៖ គង់ ចាន់ស្រីនុច
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍