Connect with us

Man UTD ជិតឈានដល់កិច្ចព្រមព្រៀងផ្ទេរខ្សែបម្រើ Federico Chiesa ពី Fiorentina

Premier League៖ Man UTD ជិតឈានដល់កិច្ចព្រមព្រៀងផ្ទេរខ្សែបម្រើ Federico Chiesa ពីក្លិប Fiorentina។ នេះបើតាមការផ្សព្វផ្សាយពីសារពត៌មាន Daily Express។

កិច្ចព្រមព្រៀងត្រូវជឿថា មានទឹកប្រាក់ប្រមាណ៥០លានផោន ប៉ុន្តែនៅមានការពិភាក្សាច្រើនទៀត អំពីលទ្ធភាពផ្ទេររបស់កីឡាករវ័យ២២ឆ្នាំ មកកាន់ក្របខណ្ឌ Premier League។

លោក Ole Gunnar Solskjær ចង់ពង្រឹងតំបន់ស្លាបស្តាំ ខណៈ Man UTD ចាត់ទុក Jadon Sancho គឺជាគោលដៅចម្បង ប៉ុន្តែក្លិប Dortmund នៅតែរក្សាតម្លៃប្រហែល ១០០លានផោនសម្រាប់រូបគេ ដែលនាំឱ្យកិច្ចព្រមព្រៀងមិនទាន់អាចសម្រេចឆាប់ៗទេ អំឡុងវិបត្តិកូវីដ១៩នេះ។

ចាប់តាំងពីបានបង្ហាញមុខក្នុងក្រុមជម្រើសដំបូងកាលពីឆ្នាំ ២០១៦ កីឡាករ Federico Chiesa បានបង្ហាញទម្រង់លេងគួរឱ្យចាប់អារម្មណ៍ ហើយគេនឹងក្លាយជាផ្នែកមួយនៃក្រុមនេះសម្រាប់ការប្រកួតនៅ Champions League នៅរដូវកាលក្រោយ។

Federico រកបាន៧គ្រាប់សម្រាប់ក្រុម Fiorentina នៅរដូវកាល នេះ ហើយគេអាចលេងជាខ្សែបម្រើស្លាបក៏បាន និងតំណែងប្រយុទ្ធក៏បាន៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម