Connect with us

Kai Havertz ថា ខ្លួននឹងចូលរួមជាមួយ Chelsea បើពួកគេអាចលេង Champions League រដូវកាលក្រោយ

Premier League៖ ខ្សែបម្រើ Kai Havertz បានអះអាងថា ខ្លួននឹងចូលរួមជាមួយក្លិប Chelsea ប្រសិនបើពួកគេអាចជាប់លេងពានរង្វាន់ Champions League នៅរដូវកាលក្រោយ។

មានការរាយការណ៍ថា កីឡាករវ័យ២១ឆ្នាំ បានចំណាយពេលគ្រប់គ្រាន់ជាមួយក្លិប Bayer Leverkusen និងបានប្រាប់ក្លិប ពីចេតនាចង់ស្វែងរកការប្រកួតប្រជែងថ្មី។

Chelsea កំពុងនាំមុខគេក្នុងការប្រជែងយក Kai Havertz នៅរដូវក្តៅនេះ ហើយត្រៀមដាក់សំណើដើម្បីផ្ទេរផងដែរ ប៉ុន្តែគេចង់ចាកចេញពីក្លិបលីគកំពូលអាល្លឺម៉ង់នេះក្នុងការស្វែងរកឱកាសលេងនៅ Champions League តែប៉ុណ្ណោះ។

Kai ត្រូវគេវាយតម្លៃ៧៥លានផោន ប៉ុន្តែ Chelsea ត្រូវតែឆ្លើយតបនឹងលក្ខខណ្ឌទិញផ្តាច់៩០លានផោន ប្រសិនបើចង់នាំយកកីឡាកររូបនេះចាកចេញពីក្របខណ្ឌ Bundesliga៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម