Connect with us

Leroy Sane បង្ហាញមុខក្នុងការហ្វឹកហាត់ជាលើកដំបូងជាមួយ Bayern Munich

Bundesliga៖ ខ្សែបម្រើ Leroy Sane បានបង្ហាញខ្លួនក្នុងទីលានហ្វឹកហាត់ជាលើកដំបូងជាមួយ Bayern Munich ក្រោយបញ្ចប់ការផ្ទេរមកពី Man City តម្លៃ ៥៥លានផោន។

កីឡាករវ័យ២៤ឆ្នាំ បានផ្ទេរទៅចូលរួមក្លិបជើងឯក Bundesliga ក្នុងកិច្ចសន្យាចំនួន៥ឆ្នាំ ដែលមានសុពលភាពរហូតដល់ខែមិថុនា ឆ្នាំ២០២៥។

Sane បានចូលរួមជាមួយ Manchester City តាំងពីឆ្នាំ២០១៦ ដោយបានបង្ហាញខ្លួន ១៣៥ដង ស៊ុតបាន ៣៩គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបាន ៤៥ដង។

អំឡុងពេលលេងឱ្យ Manchester City នោះ Leroy Sane តែងតែឃើញមានការផ្សព្វផ្សាយទាក់ទិននឹងការផ្លាស់ទៅកាន់ Bayern Munich ជានិច្ច រហូតមានការសម្រេចផ្លាស់ទៅជាផ្លូវការតែម្តង កាលពីដើមខែកក្កដានេះ។

ចំពោះការផ្ទេរមកនេះ Leroy Sane នៅមិនទាន់អាចចូលលេងឱ្យ Bayern Munich ក្នុងពានរង្វាន់ Champions League រដូវកាលនេះបានទេ ខណៈ Bayern Munich ត្រូវត្រៀមជួប Chelsea នាជើងទី២ វគ្គ១៦ក្រុមចុងក្រោយ នៅខែសីហាខាងមុខ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម