Connect with us

ក្លិប Shanghai SIPG ចាប់ផ្តើមការហ្វឹកហាត់ ខណៈក្របខណ្ឌ Chinese Super League ត្រៀមដំណើរការវិញ នៅចុងខែកក្កដា

ចិន៖ ខ្សែប្រយុទ្ធ Hulk ខ្សែបម្រើ Oscar និងខ្សែប្រយុទ្ធ Marko Arnautovic បានស្ថិតក្នុងចំណោមកីឡាករជាច្រើនទៀតរបស់ក្លិបចិន Shanghai SIPG ដែលចូលរួមការហ្វឹកហាត់ ដើម្បីត្រៀមខ្លួននៅក្នុងការប្រកួតក្របខណ្ឌ Chinese Super League ដែលគ្រោងដំណើរការឡើងវិញ នាថ្ងៃទី២៥ ខែកក្កដា ខាងមុខ។

លីគកំពូលចិនរដូវកាល២០២០នេះ ត្រូវដំណើរការតាំងពីថ្ងៃ២២ ខែកុម្ភៈមកម្ល៉េះ ប៉ុន្តែវាត្រូវផ្អាកទាំងមិនទាន់បានលេង ព្រោះការរាតត្បាតនៃជំងឺកូវីដ១៩ ដែលផ្ទុះឡើងនាទីក្រុង Wuhan កាលពីចុងឆ្នាំមុន។

យ៉ាងណា មកទល់ពេលនេះ មានការផ្សព្វផ្សាយជាបន្តបន្ទាប់ថា លីគគ្រោងដំណើរការឡើងវិញហើយ នាចុងខែកក្កដា ប៉ុន្តែការប្រកួតនឹងរៀបចំឡើងនាទីក្រុងចំនួន២ប៉ុណ្ណោះ គឺទីក្រុង Suzhou និងទីក្រុង Dalian ហើយវាក៏នឹងមិនអនុញ្ញាតឱ្យមានអ្នកគាំទ្រចូលទស្សនានាកីឡដ្ឋានដែរ។

ការប្រកួតដំបូងនៃ ក្របខណ្ឌ Chinese Super League នៅថ្ងៃទី២៥ ខែកក្កដា ខាងមុខ គឺក្រុមកាពារជើងឯក Guangzhou Evergrande ត្រូវប៉ះក្រុម Shanghai Shenhua ខណៈក្រុម Shanghai SIPG ត្រូវបើកការប្រកួតដំបូងរបស់ខ្លួនប៉ះក្រុម Tianjin Taida នៅ២ថ្ងៃបន្ទាប់ពីនេះ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម