Connect with us

ក្រុម FC Barcelona បានបង្ហាញឯកសណ្ខានរដូវកាលថ្មីជាផ្លូវការ

La Liga៖ កីឡាកររបស់ក្រុម FC Barcelona បានថតបង្ហាញឯកសណ្ខានថ្មី កាលពីថ្ងៃអង្គារ ទី ១៤ ខែកក្កដា ដែលជាឯកសណ្ឋានសម្រាប់រដូវកាលថ្មី ខណៈក្រុមបានត្រៀមសម្រាប់ការប្រកួតនៅចុងរដូវកាលនេះដែរ។

លោក Quique Setien បាននិយាយក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតនៅថ្ងៃព្រហស្បតិ៍ (១៦ ខែកក្កដា) ទល់នឹងក្រុម Osasuna ថា៖ ក្រុមរបស់លោកត្រូវតែឈ្នះការប្រកួតដែលនៅសល់ជាដាច់ខាត ហើយរង់ចាំ Real Madrid បាត់បង់ពិន្ទុ ប្រសិនបើពួកគេចង់រក្សាក្តីសង្ឃឹមឈ្នះ La Liga នៅរដូវកាលនេះ។

ក្រុមអធិរាជស Real Madrid ទើបតែឈ្នះ ក្រុម Granada កាលពីថ្ងៃចន្ទ កន្លងទៅ ជាមួយជ័យជម្នះ ២-១ និងកត់ត្រាជ័យជម្នះជាលើកទី ៩ ជាប់ៗគ្នារបស់ពួកគេ ហើយនេះក៏ជាដំណើរឆ្ពោះទៅរកការឈ្នះពានរង្វាន់ដូចគ្នាផងដែររបស់ Real Madrid។

សូមបញ្ចាក់ផងដែរថា ប្រសិនបើ Real Madrid ឈ្នះនៅថ្ងៃព្រហស្បតិ៍នេះទល់នឹង Villarreal នោះ មានន័យថា Real Madrid ជាម្ចាស់ពានរង្វាន់ La Liga នៅក្នុងរដូវកាលនេះ និងជាលើកទី៣៤ផងដែររបស់ក្លិប៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម