Connect with us

មានតែកម្មវិធីនេះក្នុងទូរសព្ទដៃ អាចដឹងតម្លៃសេវាសាធារណៈដឹកជញ្ជូនបានយ៉ាងងាយ

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្កើតកម្មវិធីមួយ ឬហៅភាសាបច្ចេកទេសហៅថា App នៅលើទូរសព្ទដៃ ដើម្បីឱ្យប្រជាពលរដ្ឋដឹងពីព័ត៌មានសេវាសាធារណ:ដឹកជញ្ជូនផ្លូវគោក។

កម្មវិធីលើទូរសព្ទដែលត្រូវបានបង្កើតឡើងនេះ ឈ្មោះថា “សេវាសាធារណៈដឹកជញ្ជូនផ្លូវគោក” ដោយអាចដំឡើងបាននៅលើទូរសព្ទដៃវៃឆ្លាតទាំងប្រព័ន្ធ iOS និងប្រព័ន្ធាំ Android។

ប្រជាពលរដ្ឋ អាចទាញយកមកដំឡើង (Download) នៅលើទូរសព្ទដៃ ដើម្បីឆែកមើលពីព័ត៌មានពីតម្រូវការឯកសារ ពីតម្លៃសេវារដ្ឋបាល នៃការផ្តល់សេវាសាធារណ:ដឹកជញ្ជូនផ្លូវគោករបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដូចជា៖ ការចុះបញ្ជីយានជំនិះ ការផ្តល់បណ្ណបើកបរ ការត្រួតពិនិត្យបច្ចេកទេសយានជំនិះ ការផ្តល់លិខិតអាជីវកម្មដឹកជញ្ជូនផ្លូវគោក ជាដើម។ កម្មវិធីនេះ ក៏ជួយសម្រួលដល់ប្រជាពលរដ្ឋ ក្នុងការពិនិត្យ QR code លើបណ្ណសម្គាល់យានជំនិះ លើស្លាកលេខ លើបណ្ណបើកបរយានជំនិះ និងលើវិញ្ញាបនបត្រត្រឹមត្រូវផងដែរ។

គេអាចទាញយកដំឡើងកម្មវិធីនេះ លើ iOS និង Android ដោយស្វែងរកពាក្យថា “Gdlt plublic service”៕

អត្ថបទ៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម