ឥណ្ឌូនេស៊ី អំពាវនាវអោយមានការជួយពីអន្តរជាតិ ខណៈចំនួនអ្នកដែលស្លាប់ដោយសារគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមី បានកើនដល់ជាង៨០០នាក់
ឥណ្ឌូនេស៊ី ៖ ប្រធានាធិបតីឥណ្ឌូនេស៊ី បានអំពាវនាវអោយមានការជួយពីសំណាក់អន្តរជាតិ សម្រាប់គ្រោះរញ្ជួយដី និង រលកយក្សស៊ូណាមី ដែលបានកើតឡើងក្នុងប្រទេសនេះ និងបានធ្វើអោយមានមនុស្សស្លាប់ជាង ៨០០នាក់ ។
នៅថ្ងៃនេះ ប្រធានាធិបតីឥណ្ឌូនេស៊ី គឺលោក Joko Widodo បានធ្វើដំណើរទៅកាន់កោះ Sulawesi ដើម្បីពិនិត្យមើលស្ថានភាពក្រោយគ្រោះរញ្ជួយដី និង សាកសួរសុក្ខទុក្ខជនរងគ្រោះ ដោយសារគ្រោះធម្មជាតិ ព្រមទាំងបានអំពាវនាវអោយមានការជួយពីសំណាក់អន្តរជាតិ ។
បើយោងតាមតួរលេខនៅព្រឹកនេះ ចំនួនអ្នកស្លាប់បណ្តាលមកពីរញ្ជួយដីមានកម្លាំងខ្លាំង និងព្យុះស៊ូណាមិ នៅក្នុងប្រទេសឥណ្ឌូនេស៊ីបានឡើងដល់ ៨៣២ នាក់ និងមានអ្នករបួស និងបន្តបាត់ខ្លួនជាច្រើនរយនាក់ទៀត ។ ជាមួយនេហ ដែលមានការភ័យស្លន់ស្លោនៅលើកោះ Sulawesi បានខិតខំប្រឹងប្រែងស្វែងរកស្បៀងអាហារ និងទឹក ដោយបណ្តាលឲ្យការលួចប្លន់មានការរាលដាល និងការភ័យខ្លាច កំពុងកើនឡើង។
បើតាម អនុប្រធានាធិបតីឥណ្ឌូនេស៊ីលោក Jusuf Kalla បានថ្លែងថា ចំនួនអ្នកស្លាប់កើនឡើងថែមទៀត ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានអោយដឹង ចំនួនអ្នកស្លាប់កើនឡើងដល់ ៨៣២ នាក់ ប៉ុន្តែតួលេខទាំងនោះ គឺសម្រាប់តែក្រុងប៉ាលូតែប៉ុណ្ណោះ ហើយទីភ្នាក់ងារផ្តល់ជំនួយ បានសម្តែងការភ័យខ្លាច ថា ចំនួននោះអាចកើនឡើង នៅពេលដែលមានព័ត៌មាន បានចាប់ផ្តើមចេញពីតំបន់ផ្សេងៗទៀត ដែលរងការប៉ះពាល់។
ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយរបស់រដ្ឋាភិបាលឥណ្ឌូនេស៊ី បានអោយដឹងថា មនុស្សប្រ ហែល ១៧០០០ នាក់ ត្រូវបានជម្លៀស ហើយចំនួនមនុស្សដែលត្រូវជម្លៀសចេញ ត្រូវបានរំពឹងទុកថា នឹងកើនឡើងថែមទៀត។ នេះ គឺជាមហន្តរាយគួរឲ្យភ័យខ្លាច សម្រាប់ប្រទេសឥណ្ឌូនេស៊ី ដែលជាប្រទេសប្រជុំដែនកោះដ៏ធំជាងគេ ក្នុងតំបន់អាស៊ាន ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍