Connect with us

ចេះតែក្អក និងឈឺក មិនបាត់ក្រោយបរិភោគសាស៊ីមិ! ការពិតមកពីសត្វព្រូនតោងជាប់នឹងក្រឡើតបែបនេះសោះ

ជប៉ុន៖ ស្ត្រីជនជាតិជប៉ុនវ័យ ២៥ ឆ្នាំម្នាក់ត្រូវបានគ្រូពេទ្យទាញយកព្រូនប្រវែង ៣៨ មីលីម៉ែត្រចេញពីក្រឡើតក្រោយនាងបានញ៉ាំសាស៊ីមិកាលពីថ្ងៃទី០៨ ខែកក្កដា កន្លងទៅ។ សត្វព្រូនដែលបានតោងជាប់នៅក្រឡើតនេះបានធ្វើឱ្យនាងមានអាការៈឈឺក ក្អក និងហើមបំពង់កផងដែរ។

នាងបានទ្រាំនឹងអាការៈបែបនេះរយៈពេល ៥ ថ្ងៃទើបសម្រេចចិត្តទៅជួបគ្រូពេទ្យដើម្បីពិនិត្យមើល។ យ៉ាងណាមិញ លោកវេជ្ជបណ្ឌិត St.Luke បម្រើការនៅមន្ទីរអន្តរជាតិមួយក្នុងទីក្រុងតូក្យូ បានពិនិត្យឃើញសត្វព្រូនវារនៅក្រឡើតខាងឆ្វេងរបស់នាងបង្កឡើងដោយសារបរិភោគសាច់ឆៅ ដោយលោកបានជួយទាញវាចេញ ទើបធ្វើឱ្យអាការៈរបស់នាងបានប្រសើរឡើងវិញ៕

ប្រភព៖ nextshark

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម