Connect with us

“បើសិនជាមានអ្នកត្រូវ ស្លា ប់ ម្នាក់នោះគួរតែជារូបខ្ញុំ” ពាក្យសម្តីក្មេងប្រុសអាយុ ៦ ឆ្នាំដែលបានជួយប្អូនស្រីពី ការយាយីរបស់សត្វសុនខ

អាមេរិក៖ ជឿថាអ្នកដែលនិយមលេងបណ្តាញសង្គមប្រាកដជាបានឃើញនូវការចែករំលែករូបភាពក្មេងប្រុសម្នាក់បានព្យាយាមជួនប្អូនស្រីខ្លួនឱ្យរួចផុតជីវិតពីសត្វសុនខមួយក្បាលរហូតធ្វើឱ្យខ្លួនត្រូវរបួសលើផ្ទៃមុខយ៉ាងធ្ងន់ធ្ងរហើយ។

ជាក់ស្តែង ក្មេងប្រុសដែលកំពុងតែល្បីពេញបណ្តាញសង្គមនោះមានឈ្មោះ Bridger grabbed អាយុ ៦ ឆ្នាំរស់នៅក្នុងរដ្ឋ Wyoming សហរដ្ឋអាមេរិក បានព្យាយាមជួយប្អូនស្រីខ្លួនដែលត្រូវបានសត្វសុនខតាមយាយីកាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ សប្តាហ៍មុនដោយក្មេងប្រុសក្លាហានរូបនោះបាននិយាយថា៖ “ប្រសិនជាមានអ្នកត្រូវ ស្លា ប់ ម្នាក់នោះគួរតែជារូបគេ”។

យ៉ាងណាក្រោយពីត្រូវបានសត្វសុនខ ខាំផ្ទៃមុខ និងក្បាលរហូតធ្វើឱ្យរបួសយ៉ាងធ្ងន់ធ្ងរនោះ Bridger grabbed ក៏ព្យាយាមក្រោកឡើងដើម្បីទាញដៃប្អូនស្រីរត់ដើម្បីគេចពីការវាយប្រហារនេះផងដែរ។ ភ្លាមៗ Bridger grabbed ក៏បានទៅមន្ទីរពេទ្យ ដោយក្រុមគ្រូពេទ្យបានធ្វើការដេរមុខរបួសរហូតដល់ ៩០ ថ្នេរឯណោះ។

រូបភាពមួយសន្លឹកក្រោយចេញពីមន្ទីរពេទ្យ ម្តាយមីងរបស់ Bridger grabbed បានធ្វើការចែករំលែកនៅលើប្រព័ន្ធ Instagram កាលពីពេលថ្មីៗនេះ ដោយមានមនុស្សជាច្រើនចូលរួមជូនពរឱ្យក្មេងប្រុសក្លាហានរូបនេះឆាប់ជា ព្រមជាមួយនឹងពាក្យសរសើរនូវទឹកចិត្តស្រឡាញ់ និងការពារប្អូនស្រីខ្លួនរហូតដល់ហ៊ានលះបង់ជីវិតខ្លួនឯងបែបនេះ។

គួរបញ្ជាក់ដែរថា មកទល់ពេលនេះ Bridger grabbed អាចញញឹមបានខ្លះៗហើយ ម៉្យាងទៀតរូបគេក៏សប្បាយចិត្តផងដែរ ដែលមានមនុស្សជាច្រើនបានជូនពរ និងចូលចិត្តបែបនេះ៕

ប្រភព៖ Mirror

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម