Connect with us

មានការ Hack ចូលគណនី Twitter របស់បុគ្គលល្បីៗជាច្រើន ដូចជា Bill Gates, Obama…

បរទេស៖ ប៉ុន្មានម៉ោងមុននេះ មានការ Hack ចូលទៅគ្រប់គ្រងគណនី Twitter របស់បុគ្គលល្បីៗ ដើម្បីទាក់ទាញអ្នកគាំទ្ររបស់ពួកគេ ផ្ញើប្រាក់ទៅកាន់អាសយដ្ឋានអេឡិចត្បូនិក Bitcoin ។

បុគ្គល ដែលត្រូវបានជនអនាមិក Hack ចូលគណនី រួមមាន៖ លោក បារ៉ាក់ អូបាម៉ា អតីតប្រធានាធិបតីអាមេរិក, Joe Biden បេក្ខភាពប្រធានាធិបតីអាមេរិក, Bill Gates មហាសេដ្ឋីរបស់ Microsoft, Elon Musk ម្ចាស់ក្រុមហ៊ុន Tesla និង SpaceX, ព្រមទាំង Kanye West តារាចម្រៀងរ៉េបដ៏ល្បីរបស់អាមេរិក និងបុគ្គលជាច្រើនទៀត។ គណនី Uber និង Apple ក៏ត្រូវបានក្រុមអនាមិក គ្រប់គ្រងបានផងដែរ។

គណនីទាំងនោះ បានតម្រូវឱ្យអ្នកគាំទ្រ ផ្ញើប្រាក់ ១០០០ដុល្លារ នៅឱ្យអាសយដ្ឋាន Bitcoin មួយ ដើម្បីទទួលបាន ២០០០ដុល្លារត្រឡប់មកវិញ។

យ៉ាងណាមិញ ការបង្ហោះនៅលើគណនីមួយចំនួន ត្រូវបានក្រុមហ៊ុនលុបចោលវិញ ប៉ុន្តែក៏មានគណនីខ្លះ មិនទាន់អាចយកមកគ្រប់គ្រងបានវិញនោះឡើយ។

ហេតុការណ៍នេះ បានធ្វើឱ្យភាគហ៊ុនរបស់ក្រុមហ៊ុន Twitter ដាំក្បាលចុះយ៉ាងខ្លាំង នេះបើយោងតាមទិន្នន័យពាណិជ្ជកម្ម ដែលត្រូវបានចែករំលែក៕

ប្រភព៖ India Today

ប្រែសម្រួល៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម