Connect with us

Marcus Rashford ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសពីសាកលវិទ្យាល័យ Manchester

Premier League៖ ខ្សែប្រយុទ្ធ Marcus Rashford ត្រូវបានសាកលវិទ្យាល័យ Manchester របស់ប្រទេសអង់គ្លេស ផ្ដល់សញ្ញាបត្របណ្ឌិតកិត្តិយស។

កីឡាករក្លិប Manchester United រូបនេះ ត្រូវបានសាកលវិទ្យាល័យខាងលើ មើលឃើញពីស្នាដៃ ក្នុងការទាមទារ ឱ្យរដ្ឋាភិបាលអង់គ្លេសចេញបណ្ណអាហារទៅឱ្យក្មេងសិស្សសាលាដោយឥតគិតថ្លៃ នៅវិស្សមកាលរដូវក្ដៅ។

ការទាមទារដ៏ជោគជ័យនេះ បានជួយដល់ក្មេងដែលមានជីវភាពខ្វះខាតជាង ១,៣លាននាក់នៅប្រទេសអង់គ្លេស ឱ្យបានទទួលទានអាហារនៅសាលាដោយឥតគិតថ្លៃ។

គួរបញ្ជាក់ផងដែរថា Marcus Rashford បានក្លាយមនុស្សដំបូង ដែលមានវ័យក្មេងជាងគេ ក្នុងការទទួលសញ្ញាបត្រកិត្តិយសពីសាកលវិទ្យាល័យ Manchester នេះ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម