Connect with us

តើតួអង្គកាចឆ្នាស “ឆោមផ្កា” សម្តែងក្នុងរឿង “ទេពធីតាព្កុលមាស” មានឈ្មោះពិតដូចម្តេច?

កម្សាន្ត៖ ប្រិយមិត្តមួយចំនួន ក៏បានដឹងមកហើយថា តួអង្គកាចឆ្នាស “ឆោមផ្កា” គឺជាតួអង្គមួយដែលធ្វើឱ្យប្រិយមិត្តក្នក់ចិត្តជាច្រើននាក់ នូវទង្វើររបស់គាត់ ដែលចូលចិត្តធ្វើបាប ព្កុលមាស ស្ទើរគ្រប់ពេលវេលា សូម្បីតែបាយម្តងៗ ព្កុលមាស ទឹកភ្នែករាល់ថ្ងៃ។ ភាពកាចឆ្នាសរបស់ “ឆោមផ្កា” ក៏ធ្វើឱ្យមានការចាប់អារម្មណ៍ជាច្រើនផងដែរ គ្រប់ឈុតឆាកគាត់សម្តែងបានយ៉ាងល្អតែម្តង គឺគាត់អាចបត់បែនបានទាំងអស់។

យើងនាំប្រិយមិត្តមកដឹងឈ្មោះពិតរបស់តួអង្គ “ឆោមផ្កា” វិញម្តងគឺកញ្ញាមានឈ្មោះ អ៊ឹម កែវមុនីតា។ កញ្ញាមានអាយុ២០ឆ្នាំហើយ រស់នៅទីក្រុងភ្នំពេញ។ បច្ចុប្បន្នគាត់គឺជានិស្សិតថ្នាក់បរិញ្ញាបត្រឆ្នាំទី២ ផ្នែកទំនាក់ទំនងអន្តរជាតិនៅសាកលវិទ្យាល័យ បញ្ញាសាស្ត្រកម្ពុជា។ ចំណែកភាសាដែលកញ្ញាអាចនិយាយបានរហូតដល់ ៣ភាសា គឺ “ខ្មែរ អង់គ្លេស និងថៃ”។

សព្វថ្ងៃ គាត់ជាម៉ូដែល និងតួសម្តែង ហើយចាប់ផ្តើមដើរចូលក្នុងវិស័យសិល្បៈចាប់តាំងពីឆ្នាំ២០១៨មកម្ល៉េះ។ ជាជំហានដំបូងកញ្ញាជាតារាម៉ូឌែល ហើយក៏មានឱកាសបានដើរម៉ូដឱ្យកម្មវីធី Fashion show ក្នុងស្រុកមួយចំនួនដូចជា Phnom Penh Designers week, Ambre, Mapa,Sovrin Magazine,Airavata និងកម្មវិធីសប្បុរសធម៌មួយចំនួនទៀតផងដែរ។

ដោយសារតែមានដុងសិល្បៈតាំងពីក្មេងមក កញ្ញា អ៊ឹម កែវមុនីតា ធ្លាប់ប្រឡងកម្មវិធីចម្រៀងកុមារនៅស្ថានីយទូរទស្សន៍ CTN កាលពីអាយុ៧ឆ្នាំ ដោយទទួលបានចំណាត់ថ្នាក់លេខ៤។ កញ្ញាបន្តប្រាប់ MyTV Plus បន្ថែមថា៖ “កាលពីឆ្នាំ ២០១៩ ខ្ញុំត្រូវបានក្រុមការងារ Studio4 ផ្តល់ឱកាសឱ្យថតរឿងភាគបុរាណខ្មែរ “ទេពធីតាព្កុលមាស” របស់ស្ថានីយទូរទស្សន៍ CTN ដោយសម្តែងជាតួអង្គ “ឆោមផ្កា” ដែលជាតួអង្គកាចឆ្នាសឆ្នើម។ រឿងភាគបុរាណខ្មែរ “ទេពធីតាព្កុលមាស” ក៏ជារឿងភាគដំបូងរបស់ខ្ញុំ តែខ្ញុំបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ហើយសង្ឃឹមថា ទស្សនិកជនគ្រប់គ្នានឹងពេញចិត្តជាមួយសមិទ្ធផលមួយនេះ ហើយខ្ញុំសន្យាថានឹងព្យាយាមបន្ថែមដើម្បីឱ្យវិស័យភាពយន្តខ្មែរយើងមានការរីកចម្រើន និងកាន់តែល្អជាងនេះ”។

សូមទស្សនិកជន កុំភ្លេចចូលរួមទស្សនាភាយន្តភាគបុរាណខ្មែររឿង “ទេពធីតាព្កុលមាស” តាមរយៈកញ្ចក់ទូរស្សន៍ CTN និង Page CTN រៀងរាល់ថ្ងៃ ចន្ទ-ព្រហស្បតិ៍ វេលាម៉ោង ៧យប់-៨យប់ តទៅ៕

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម