Connect with us

សប្តាហ៍នេះ សើចសប្បាយជាមួយកំពូលតារាបញ្ចូលសំឡេង ពូ Troll និង លោក អ៊ុយ រិទ្ធី ក្នុងកម្មវិធី “ពេញចិត្តឬអត់?”

កម្សាន្ត៖ ចំណីចក្ខុប្លែកៗសម្រាប់ទស្សនិកជន នឹងសើចសប្បាយក្នុងអារម្មណ៍ ក្នុងសប្តាហ៍នេះ ជួបជាតារាល្បីៗ តារាបញ្ចូលសំឡេង ពូ Troll និង ពិធីករ ពិធីការិនី ដ៏ស្រស់សោភា បុិនវោហារសព្ទ នឹងចូលមកអង្រួនអារម្មណ៍របស់ទស្សនិកជនឱ្យសប្បាយរីករាយជាមួយកម្មវិធី “ពេញចិត្តឬអត់?” របស់ស្ថានីយទូរទស្សន៍ MyTV។

សប្តាហ៍នេះ ទស្សនិកជន នឹងបានជួបជាតារាបញ្ចូលសំឡេង ពូ Troll និង លោក អ៊ុយ រិទ្ធី ដែលទស្សនិកជនស្គាល់រួចមកថាគាត់ជាអ្នកធ្វើសំឡេងរបស់លោក ទិន ហ្វី និងតួអង្គជាច្រើនទៀតគឺគាត់អាចធ្វើត្រាប់បានទាំងអស់។ តើតារាបញ្ចូលសំឡេង Troll និង លោក អ៊ុយ រិទ្ធី មានអ្វីប្លែកជាងនេះបន្ថែមទៀតសម្រាប់សប្តាហ៍ថ្ងៃអាទិត្យនេះ។

ទស្សនិកជនកុំភ្លេចរង់ចាំទស្សនាកម្មវិធី “ពេញចិត្តឬអត់?” នៅថ្ងៃអាទិត្យនេះ វេលាម៉ោង ៦ល្ងាច តទៅ ធានាថាសើចសប្បាយតាំងពីដើមកម្មវិធីដល់ចប់កម្មវិធី៕

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម