Connect with us

ទម្រាំបានសាច់ដុំប៉ុណ្ណេះ ស្រីស្អាតរូបនេះបានចំណាយពេលជាច្រើនម៉ោងនៅកន្លែងហាត់ប្រាណ និងដាក់កំហិតលើរបបអាហារខ្លួនយ៉ាងតឹងរ៉ឹង

រុស្ស៉ី៖ កីឡាការនីដែលជាម្ចាស់ពានរង្វាន់លើកទម្ងន់ជនជាតិរុស្ស៊ី Julia Vins បានធ្វើឱ្យក្តីសុបិនរបស់ខ្លួនក្លាយជាការពិតក្រោយចំណាយពេលវេលា កម្លាំងកាយចិត្តជាច្រើនក្នុងការហ្វឹកហាត់រយៈពេលប៉ុន្មានឆ្នាំមកនេះ។ Julia Vins វ័យ ២៤ ឆ្នាំ បានចំណាយពេលពី ៤-៥ ម៉ោងក្នុងមួយសប្តាហ៍ដើម្បីហ្វឹកហាត់លើកទម្ងន់ដែក ថែមទាំងប្រកាន់ខ្ជាប់នូវរបបអាហារយ៉ាងតឹងតែងទៀតផង។

នាងបានចាប់ផ្តើមលើកទម្ងន់ដែកនេះតាំងពីអាយុ ១៥ ឆ្នាំម្ល៉េះ បើទោះបីជាត្រូវរងការរិះគន់យ៉ាងចាស់ដៃពីមនុស្សជុំវិញខ្លួនក៏ដោយ ក៏ពាក្យទាំងនោះមិនបានបង្អាក់ក្តីស្រមៃរបស់ស្រីស្អាតរូបនេះឡើយ។ ជាក់ស្តែង ប្រសិនជាបានដឹងនូវជីវិតពិតរបស់ Julia Vins នាងមិនមានសំណាងដូចក្មេងស្រីដទៃឡើយ ដោយឪពុកម្តាយនាងបានលែងលះគ្នាតាំងពីនាងមានអាយុ ១២ ឆ្នាំម្ល៉េះ ដោយសារឪពុកនាងជាមនុស្សដែលញៀនស្រា ទើបជីវិតអាពាហ៍ពិពាហ៍របស់ឪពុកម្តាយនាងបានដើរដល់ផ្លូវបំបែកបែបនេះ។

ក្រោយឪពុកម្តាយលែងលះគ្នា នាង និងម្តាយបានលើកទឹកចិត្ត និងជួយមើលថែគ្នាទៅវិញទៅមក។ មិនត្រឹមតែប៉ុណ្ណោះ ដោយសារកាលនាងនៅក្មេង នាងមានពេលវេលាច្រើន និងឧស្សាហ៍ឈឺទើបនាងសម្រេចចិត្តទៅក្លឹបហាត់ប្រាណដើម្បីពង្រឹងសុខភាពផ្លូវកាយ និងស្មារតីផ្លូវចិត្តឱ្យប្រសើរ បើទោះជាមានតែនាងម្នាក់ជាស្រីក៏ដោយ។ Julia Vins ជាមនុស្សស្រីម្នាក់ដែលរឹងមាំ ព្រោះនាងមិនត្រឹមតែអាចប្រឈមនឹងពាក្យរិះគន់លើរូបរាងរបស់នាងប៉ុណ្ណោះទេ ប៉ុន្តែនាងថែមទាំងកំពុងរៀបចំប្រឡងចូលសិក្សាផ្នែកច្បាប់ទៀតផង៕

ប្រភព៖ Mirror

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម